សន្តិសុខសង្គម
រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រតិកម្មចំពោះការ Live ព័ត៌មានមិនគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរអ្នកដទៃ
លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃឲ្យបានខ្ជាប់ខ្ជួន ជាពិសេសអ្នកផ្សាយផ្ទាល់ (Live) តាមហ្វេសប៊ុក។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកើតមានឥរិយាបថនៃការផ្សព្វផ្សាយព័ត៌មាន ចំពោះគ្រួសារជនរងគ្រោះ លើករណីគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីយប់ម្សិលថ្ងៃទី១១ ខែមិថុនា។

សូមជម្រាបថា វីដេអូផ្សាយផ្ទាល់ករណីខាងលើនោះ គឺបានបង្ហាញពីសកម្មភាពរបស់ក្រុមអ្នកសារព័ត៌មានមួយក្រុមធំ បានព្យាយាមតាមថតនារីម្នាក់ ដែលត្រូវជាសាច់ញាតិជនរងគ្រោះ ខណៈដែលនារីរូបនេះព្យាយាមដើរគេចចេញ ពីកាមេរ៉ា និងការសួរសំណួរពីក្រុមអ្នកសារព័ត៌មាន ជាច្រើនលើក។

ដោយមើលឃើញពីសកម្មភាពមិនគោរពសិទ្ធិបុគ្គលឯកជនបែបនេះ រដ្ឋលេខាធិការក្រសួងព័ត៌មាន តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានរៀបរាប់យ៉ាងដូច្នេះថា “ខ្ញុំសូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងឡាយ ជាពិសេសអ្នកផ្សាយផ្ទាល់ (Live) តាមហ្វេសប៊ុក សូមគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃឲ្យបានខ្ជាប់ខ្ជួន” ។ លោកបន្តទៀតថា “ការបំពានសិទ្ធិបុគ្គលឯកជន គឺជាអំពើខុសក្រមសីលធម៌ និងខុសច្បាប់ ដែលត្រូវចៀសវាងជាដាច់ខាត”។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ កើតមានគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបុរសម្នាក់បើករថយន្តបុកទួលស្ពានថ្ម គៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះកើតឡើង នៅលើផ្លូវបេតុងមួយ ក្នុងភូមិសាស្ត្រសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


