ព័ត៌មានជាតិ
លោក ប៉ែន បូណា «ទម្លាប់ល្អថ្ងៃនេះ កំណត់អនាគតការងារអ្នកថ្ងៃក្រោយ»
លោក ប៉ែន បូណា ប្រធានអ្នកនាំពាក្យនៃរាជរដ្ឋាភិបាល បានចែករំលែកសារដោយផ្តល់អនុសាសន៍ដល់យុវជន និងនិស្សិត អំពីវិធីសាស្ត្រអភិវឌ្ឍខ្លួនក្នុងអំឡុងពេលសិក្សា និងជីវិតការងារ។

លោកបានលើកឡើងតាមបណ្តាញសង្គមថា នៅពេលកំពុងសិក្សា និស្សិតគួរខិតខំរៀនឲ្យលើសពីការយល់ដឹងធម្មតា ដោយយកមូលដ្ឋានលើពាក្យប្រៀបធៀប «ចេះដប់ មិនស្មើប្រសប់មួយ» ដើម្បីកសាងជំនាញ និងទេពកោសល្យឲ្យក្លាយជាមនុស្សមានសមត្ថភាពពិតប្រាកដ។ លោកបញ្ជាក់ថា មនុស្សដែលមានសមត្ថភាពលេចធ្លោ នឹងមានឱកាសការងារជាច្រើនរង់ចាំ។

ជាមួយគ្នានេះ លោកក៏បានណែនាំថា នៅពេលចូលធ្វើការ គួរមានចិត្តសប្បាយរីករាយ ក្នុងការងារ និងមិនគួរមានចិត្តច្រណែនចំពោះអ្នកដែលធ្វើការតិចជាងខ្លួនឡើយ ព្រោះការខិតខំប្រឹងប្រែង គឺជាគន្លឹះនាំទៅរកភាពជោគជ័យ។

លោកបន្ថែមថា ប្រសិនបើយុវជនអាចបង្កើតទម្លាប់ល្អបែបនេះបាន នឹងមិនជួបបញ្ហាក្នុងការស្វែងរកការងារធ្វើទៀតឡើយ ខណៈអ្វីដែលអាចក្លាយជាបញ្ហាវិញនោះ គឺការសម្រេចចិត្តលាឈប់ពីការងារទៅវិញទេ។
សារនេះត្រូវបានមើលឃើញថា ជាការលើកទឹកចិត្តដល់យុវជនឲ្យខិតខំអភិវឌ្ឍខ្លួន និងបង្កើនសមត្ថភាព ដើម្បីឆ្ពោះទៅរកអនាគតការងារដែលមានស្ថិរភាព និងជោគជ័យទៅថ្ងៃក្រោយ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


