សន្តិសុខសង្គម
ផ្អាកការកាយដាក់ប្រព័ន្ធលូ ខណៈកាយចំកន្លែងកប់គ្រាប់យុទ្ធភណ្ឌជិត ៥០គ្រាប់
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានគ្រឿងចក្រកាយដាក់ប្រព័ន្ធលូ ប្រទះឃើញនៅត្រង់ចំណុចអតីតឃ្លាំងគ្រាប់មួយកន្លែង ឋិតក្នុងក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូចារ ក្រុងបាត់ដំបង។ ខណៈរដ្ឋបាលសង្កាត់អូចារបាន កាយប្រឡាយដាក់លូបណ្តោះទឹកមួយខ្សែជូនតាមសំណើរប្រជាពលរដ្ឋ បានប្រទះឃើញជាង ១០គ្រាប់ នៅថ្ងៃម្សិលមិញ ហើយនៅថ្ងៃទី៣ ខែកញ្ញានេះ ក៏ប្រទះឃើញចំនួន ៣៨គ្រាប់ទៀត ទើបផ្អាកសកម្មភាពជាបណ្តោះអាសន្នសិន រងចាំខាងមន្ត្រីជំនាញរុករកបន្តទៀត។

សមត្ថកិច្ចបានឱ្យដឹងថា ករណីប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ បានប្រទះឃើញតាំងពីថ្ងៃទី២ ខែកញ្ញាម្សិលមិញបានប្រទះ ឃើញ១១គ្រាប់ ហើយមកដល់ថ្ងៃទី៣ ខែកញ្ញានេះ ប្រទះឃើញ ៣៨គ្រាប់បន្ថែម ដែលជាប្រភេទក្បាលគ្រាប់ដូចគ្នា។ មន្ត្រីរដ្ឋបាលសង្កាត់អូចារ បានឱ្យដឹងថា ដោយសារតែនៅមានគ្រាប់បន្តទៀត ទើបសមត្ថកិច្ចឱ្យខាងរដ្ឋបាលសាលាសង្កាត់ផ្អាកសកម្មភាពកាយមួយរយៈសិន រង់ចាំខាងមន្ត្រីជំនាញស៊ីម៉ាក់រុករកអស់ ទើបអនុញ្ញាតឱ្យកាយបន្តទៀត។

មន្ត្រីជំនាញ បញ្ជាក់ថា ការប្រទះឃើញគ្រាប់ជាបន្តបន្ទាប់នៅចំណុចខាងលើនេះ ដោយសារតែចំណុចនោះ ជាអតីតកន្លែងឃ្លាំងរក្សាទុករាល់គ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទ ដូច្នេះចាំបាច់ត្រូវខាងមន្ត្រីជំនាញធ្វើការបោសសំអាតសិន ទើបធ្វើការអភិវឌ្ឍបន្តទៀត ដើម្បីបញ្ចៀសនូវការគ្រោះថ្នាក់ក្នុងប្រការណាមួយ។

ចំណែកគ្រាប់ដែលបានប្រទះឃើញថ្ងៃនេះទាំង ៣៨គ្រាប់ រួមមាន គ្រាប់រុកកែតទំហំ ១២២ មម ចំនួន ១គ្រាប់, ក្បាលគ្រាប់១៥០ ចំនួន ១គ្រាប់, ក្បាលគ្រាប់ DK75 ចំនួន ២គ្រាប់, ក្បាលគ្រាប់៨៥ ចំនួន ២គ្រាប់, ក្បាលគ្រាប់១០៥ ចំនួន ៣៣គ្រាប់។ គ្រាប់ខាងលើនេះត្រូវបានខាងមន្ត្រីសុីម៉ាក់យកទៅរក្សាទុករួចរាល់ហើយ និងបន្តរុករកនៅថ្ងៃចន្ទស្អែកនេះបន្តទៀត៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


