Connect with us

សន្តិសុខសង្គម

ពលរដ្ឋគាំទ្រចំណាត់ការរបស់អាជ្ញាធរអនុវត្តការងារសន្តិសុខ ហាងបញ្ចាំ គ្រឿងញៀន ចោរកម្ម

បានផុស

នៅ

ពលរដ្ឋខេត្តបន្ទាយមានជ័យពេញចិត្ត និងគាំទ្រពេញទំហឹងចំពោះអាជ្ញាធរខេត្ត ខណៈលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានសម្រេចចាត់តាំងគណៈកម្មការថ្នាក់ខេត្តដើម្បីចុះស្រង់ទិន្នន័យ ត្រូតពិនិត្យហាងបញ្ចាំ ចុះជំរុញផ្សព្វផ្សាយ និងត្រួតពិនិត្យគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យបានធ្វើការប្រជុំជាមួយរដ្ឋបាលក្រុងសិរីសោភ័ណដើម្បីអនុវត្តការងារសន្តិសុខ សណ្តាប់ធ្នាប់ ហាងបញ្ចាំ គ្រឿងញៀន ក្មេងទំនើង ចោរកម្ម សិស្សក្រៅសាលា។

កិច្ចប្រជុំត្រៀមអនុវត្តការងារនេះធ្វើឡើងនៅសាលាក្រុងសិរីសោភ័ណកាលពីរសៀលថ្ងៃទី ៤ ខែកញ្ញា២០២៣ដោយមានការចូលរួមពីលោក ស្រេង សុផល អភិបាលក្រុងអស់លោកជាអធិការ មេបញ្ជាការអាវុធហត្ថ មេយោធាសឹករងលោកលោកស្រីចៅសង្កាត់ទាំង៧នៃក្រុងសិរីសោភ័ណ។

កិច្ចប្រជុំនេះផងដែលធ្វើឡើងទៅតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យស្តីពីការចាត់តាំងគណៈកម្មការថ្នាក់ខេត្តដើម្បីចុះស្រង់ទិន្នន័យ ត្រូតពិនិត្យហាងបញ្ចាំចុះជំរុញផ្សព្វផ្សាយ និងត្រួតពិនិត្យគ្រឿងញៀនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ខេត្តបានបង្កើតក្រុមការងារអនុវត្តការងារនេះគ្រប់ស្រុកក្រុងទូទាំងខេត្តដើម្បីអនុវត្តដោយឡែកសម្រាបក្រុងសិរីសោភ័ណមានលោកហុឹល រ៉ាយ៉ា អភិបាលរងជាប្រធាន។

ចំពោះវិធានការនេះត្រូវបានមហាជនខេត្តបន្ទាយមានជ័យពេញចិត្តនិងគាំទ្រយ៉ាងពេញទំហឹងតាមរយះការខំមិនក្នុងហ្វេសបុកលោក ហុឹល រ៉ាយ៉ា ខណៈដែលពេលបច្ចុប្បន្នបញ្ហា សន្តិសុខសណ្តាប់ធ្នាប់ គ្រឿងញៀន ជាពិសេសសិស្សសាលា បានបង្កបញ្ហាជាច្រើនដល់សង្គមដូចជា បងតូចបងធំ វ៉ៃកាប់ចាក់គ្នា បើកម៉ូតូដេញវ៉ៃគ្នាឬបង្ហោះ ពពាក់ពពូនមិនចូលរៀនលេងល្បែង ជក់បារី និងបារីអេឡិចត្រូនិច(វ៉ែប) ប្រើប្រាស់គ្រឿងញៀន ដែលធ្វើអោយសង្គមស្អប់ខ្ពើមនិងអណាព្យាបាលខ្វាយខ្វល់គិតតែកូនរកធ្វើអ្វីមិនបាន៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

រដ្ឋមន្ត្រី៖ បំពេញការងារត្រូវប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈជាមន្រ្តីអធិការកិច្ច ឈរលើគោលការណ៍ច្បាប់

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

មន្ទីរពេទ្យនៅភាគខាងជើង អ៊ីស្រាអែល យកចំណតរថយន្តក្រោមដីធ្វើជា​បន្ទប់ព្យាបាលអ្នកជំងឺ

ព័ត៌មានជាតិ១ ម៉ោង មុន

បង្ក្រាបក្លឹបកម្សាន្តមួយកន្លែង ដោយបានឃាត់ខ្លួនមនុស្សជាង១០០នាក់ ពាក់ព័ន្ធគ្រឿងញៀន

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គមេបញ្ជាការរង៖ ការហ្វឹកហ្វឺនកងទ័ព គឺបានឆ្លើយតបក្នុងការពង្រឹងសមត្ថភាពដល់កងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

នាវាខ្នាតយក្ស ១ គ្រឿងដឹកភ្ញៀវទេសចរជាង ​១​ពាន់​នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម