Connect with us

សន្តិសុខសង្គម

នគរបាលចរាចរណ៍ខេត្តបាត់ដំបង ឃាត់រថយន្តផ្ទុកទំនិញសំពីងសំពោងជាច្រើនគ្រឿង

បានផុស

នៅ

នៅព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣នេះ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានបានដឹកនាំកម្លាំងធ្វើការឃាត់រថយន្តជាច្រើនគ្រឿងដែលកំពុងធ្វើចរាចរណ៍ ក្នុងក្រុងបាត់ដំបង ដោយការដឹកទំនិញសំពីងសំពោង បង្កឱ្យមានការរិះគន់ពីមហាជននៅក្នុងក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍​របស់សមត្ថកិច្ច រថយន្ត និងម្ចាស់ត្រូវបាននាំយកទៅកាន់ស្នងការដ្ឋាន ដើម្បីសាកសួរធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរ និងធ្វើការផាកពិន័យតាមផ្លូវច្បាប់ ព្រមទាំងឱ្យរុះរើទំនិញសំពីងសំពោងនេះចេញ មុនពេលអនុញ្ញាតឱ្យត្រឡប់ទៅវិញ។ ក្នុងករណីម្ចាស់រថយន្តនេះនៅតែប្រព្រឹត្តិល្មើសជាថ្មីទៀតនោះ សមត្ថកិច្ច នឹងធ្វើការផាកពិន័យទ្វេដងស្របទៅតាមច្បាប់ ។

របាយការណ៍ដដែល បានឱ្យដឹងថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺមន្រ្តីនគរបាលចរាចរណ៍បានយកចិត្តទុកដាក់អនុវត្តជាប់ជាប្រចាំ តែយូរៗម្តងករណីល្មើសច្បាប់ដែលបង្កដោយអ្នកបើកបររថយន្តដឹកទំនិញសំពីងសំពោងនេះ តែងឆ្លៀតប្រព្រឹត្តល្មើស ដែលមួយចំនួនបានចូលមក ឬឆ្លងកាត់ក្រុងបាត់ដំបងនៅពេលយប់ ឬពេលទៀបភ្លឺ ដែលជាពេលវេលាមិនមានការត្រួតពិនិត្យ។ ប៉ុន្តែ ភ្លឺឡើងត្រូវបានមហាជនប្រទះឃើញរថយន្តទាំងនេះ មានវត្តមាននៅក្នុងមូលដ្ឋាន ដែលពេលខ្លះក៏មហាជនបានរាយការណ៍ផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល ដើម្បីចាត់វិធានការលើរថយន្តនេះ ហើយរូបភាពខ្លះក៏ត្រូវបានផ្សព្វផ្សាយដោយអ្នកប្រើប្រាស់បណ្តាញសង្គម បង្កឱ្យមានចំណាត់ការពីសមត្ថកិច្ចចំពោះរថយន្តល្មើសច្បាប់ទាំងនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម