សន្តិសុខសង្គម
អាវុធហត្ថស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធការប្រើប្រាស់ឯកសណ្ឋានក្លែងបន្លំជាកម្លាំងអាវុធហត្ថ
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធការប្រើប្រាស់ឯកសណ្ឋានក្លែងបន្លំដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ ខែកុម្ភៈ បន្ទាប់ពីទទួលបានព័ត៌មានពីប្រធានមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រថាមានករណីប្រើប្រាស់ឯកសណ្ឋាន កងរាជអាវុធហត្ថនៅចំណុចភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងបានស្នើសុំឱ្យមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយចេកចុះទៅពិនិត្យ។

លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការស្ដីទី មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ គុជ វិតី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរបច្ចុប្បន្នរស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក និងបានដកហូតឯកសណ្ឋានពណ៌ទឹកប៊ិច មានដេរស្លាកសញ្ញាឡូហ្គោ អ.ហ ចំនួន០១កំប្លេរ ស្បែកជើងកវែងចំនួន០១គូរ ស្បែកជើងកខ្លី ចំនួន០១គូ មួកឆាងពណ៌ទឹកប៊ិច ចំនួន២ មួកប៉េរ៉េចំនួន០១ ខ្សែក្រវ៉ាត់ពណ៌ខ្មៅចំនួន០១ ខ្សែក្រវ៉ាត់ធំ(ស៊ិនណារ៉ុង)ចំនួន០១ វិទ្យុទាក់ទងម៉ាកម៉ូតូរ៉ូឡា ចំនួន០១ អាវកាក់មានស្លាកសញ្ញា អ.ហ ចំនួន០១ ពិលពណ៌ខ្មៅ ចំនួន០១ ខ្សែបន្ទោងសម្រាប់ដាក់កាតចំនួន០១ កាបូបស្ពាយពណ៌ខ្មៅចំនួន០១ កាបូបដាក់ប្រាក់ចំនួន០១ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន០១សន្លឹក។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថពិតប្រាកដមែន ហើយខ្លួនមិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ។ បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀនផងដែរ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


