Connect with us

សន្តិសុខសង្គម

បំបែកសំណុំរឿងឃាតកម្មដាក់សពក្នុងវ៉ាលីដែលប្រទះឃើញនៅខេត្តកោះកុង

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកោះកុង អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ម្នាក់ក្នុងសំណុំរឿងឃាតកម្មសម្លាប់ដាក់សពចូលក្នុងវ៉ាលីរួចយកទៅប្លុងចោលនៅក្នុងភូមិសាស្ដ្រខេត្តកោះកុង ដែលត្រូវបានប្រទះឃើញកាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៥និង០០នាទី ថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ នៅចំណុច​បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនដៃដល់ក្នុងសំណុំរឿងឃាតកម្មនេះមានឈ្មោះ ញ៉ែប សុខុម ចំណែកជនរងគ្រោះមានឈ្មោះ ឌួង សង្ហា ។ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា តាមចម្លើយសារភាពរបស់ជនដៃដល់ ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន ដោយសារខឹងជនរងគ្រោះ Hack យកគណនី ICloud ធនាគារ ABA ស៊ីមទូរស័ព្ទរបស់ខ្លួនយកទៅគ្រប់គ្រង។

ជនដៃដល់បញ្ចាក់ថា ការសម្លាប់ជនគ្រោះនេះបានធ្វើឡើងតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល​១រសៀល នៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK Condo ៥៤៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយពីធ្វើសកម្មភាពរួច នៅថ្ងៃដដែលវេលាម៉ោងប្រហែល៦និង៤៩នាទី ខ្លួនបានដាក់សាកសព​ជនរងគ្រោះចូលក្នុងវ៉ាលីដឹកតាមរថយន្តម៉ាក RangRover Sport ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-9987 យកទៅទម្លាក់ចោលនៅចំណុចជំរាលផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ជនដៃដល់ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្រុមកម្មករស្ថាបនាផ្លូវជាតិលេខ៤៨ បានប្រទះឃើញមានវ៉ាលីមួយដាក់សាកសព ក្បែរចិញ្ចើមផ្លូវ ស្ថិតភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទូមសាគរ ដោយសមត្ថកិច្ចសន្និដ្ឋានជារឿងឃាតកម្ម ខណៈដែលសពមានសភាពហើមធំក្លិន និងមានដង្កូវចុះទៅហើយ៕ 

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម