Connect with us

សន្តិសុខសង្គម

កាត់ទោសអតីតថៅកែហាងសាច់អាំងជ្រោយចង្វារចេញសែកស្អុយជាង២៤ម៉ឺនដុល្លារ

បានផុស

នៅ


ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានលើកយកសំណុំរឿងព្រហ្មទណ្ឌមួយពាក់ពន្ធអតីតថៅកែហាងអាយឃ្យូសាច់អាំមូកាថៈជ្រោយចង្វារម្នាក់ ជាប់ចោទពីបទ​ មិនបំពេញកាតព្វកិច្ចចំពោះឧបរណ៍អាចជួញដូរបាន “ពោលគឺប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់” ស្អែកស្អុយជាង២៤មឺនដុល្លារអាមេរិក” មកបើកសនាការដើម្បីផ្តន្ទទោសលើជនត្រូវចោទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សវនាការនេះជាសវនាការសាធារណៈដឹកនាំដោយលោក ឆែ វិវឌ្ឍនៈ ចៅក្រមជំនុំជម្រះ និងលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ “ជំនួសលោក វ៉ិត មឃៈ ព្រះរាជអាជ្ញារងកាន់សំណុំរឿងជាប់រវល់”។

ចំពោះជនមុខជនត្រូវចោទ និងមេធាវីការពារក្តីឲ្យភាគីដើមបណ្តឹង និងមេធាវីការពារក្តីឲ្យចុងចចម្លើយ។ សវនាការបានបញ្ជាក់អំពីសិទ្ធិរបស់ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ១.សិទ្ធិបង្ហាញភស្តុតាង សំអាងសាក្សី និងសំណូមពរផ្សេងៗ
២.សិទ្ធិបដិសេធចៅក្រមជំនុំជម្រះ ៣.សិទ្ធិការពារខ្លួនដោយខ្លួនឯង ឬសុំមេធាវីការពារឬអ្នកដទៃណាមួយផ្សេងទៀត។

អង្គហេតុដែលនាំឲ្យសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការនាពេលនេះគឺ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ភាគីជនរងគ្រោះបានបញ្ជាក់ថា ឈ្មោះ តាន់ ប៉ូទាន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ជាពាណិជ្ជករ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្តឺងទៅលើឈ្មោះ ចន រស្មី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាមន្ត្រីនគរបាលជាតិ និងអតីតៈជាថៅកែហាង អាយឃ្យូ សាច់អាំងមូកាថៈ ជ្រោងចង្វារ ស្នាក់ផ្លូវលេខ៥៩៨ បុរីជីបម៉ុង សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន។

ដើមចមកាលពីឆ្នាំ២០១៩ និងក្នុងឆ្នាំ២០២២ ឈ្មោះ ចន រស្មី បានទៅខ្ចីប្រាក់ពីដើមបណ្តឹងចំនួន២៤ ម៉ឺន៤៣០០ ដុល្លារអាមេរិក ដើម្បីយកទៅពង្រីកមុខរបររកស៊ី ដោយបានចេញមូលប្បទានប័ត្រលេខ ១២៧៩១៦ មួយសន្លឹក ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ចំនួន ២៤ ៤៣០០ ដុល្លារអាមេរិក របស់ធនាគារវឌឌ្ឍនៈអាស៊ីចំកាត់ (ABA) ឲ្យទៅម្ចាស់បំណុលដើម្បីទុកសម្រាប់បើកប្រាក់។ លុះដល់ថ្ងៃកំណាត់ជនរងគ្រោះបានយកមូលទានប័ត្រនោះទៅបើកយកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់មកវិញថា មូលប្បទានប័ត្រនេះពុំមានសាច់ប្រាក់ទេ ពោលគឺ”សែកស្អុយ”។ បន្ទាប់ពីដឹងថា មូលប្បទានប័ត្រគ្មានសាច់ប្រាក់ ជនរងគ្រោះបានទំនាក់ទំនងទៅឈ្មោះ ចន រស្មី ដើម្បីប្រាប់សាច់រឿងដែលបានចេញសែកស្អុយមួយសន្លឹកនោះ មិនមានទឹកប្រាក់ក្នុងគណនី តែបែជាឈ្មោះ ចន រស្មី មិនទទួលខុសត្រូវសងប្រាក់ទៅដើមបណ្តឹង ថែមទាំងគេចវេស និងចេះតែសុំពន្យាពេលរហូត។ ហើយបន្ទាប់មកទៀតជនរងគ្រោះបានទទួលដំណឹងថា ឈ្មោះ ចន រស្មី និងប្រពន្ធ ទទួលបានទិតដ្ឋាការទៅលេង និងទៅរស់នៅប្រទេសអូស្តាលី ដូច្នោះហើយទើបដើមបណ្តឹងមិនសុខចិត្ត ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹង ចូលទៅស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឲ្យជួយរកយុត្តិធម៍ ។

ដោយសំណូមពរ ៖ ១.សុំបង្គាប់ឲ្យឈ្មោះ ចន រស្មី ប្រគល់ប្រាក់ចំនួន ២៤ ៤៣០០ ដុល្លារអាមេរិកឲ្យមកដើមបណ្តឹងរដ្ឋប្បវេណីវិញ ។ ២.ទាមទារសំណងការខូចខាត និងថ្លៃសេវាកម្មច្បាប់ចំនួន ២០ ០០០ ដុល្លារអាមេរិក។ ៣.សុំឲ្យច្បាប់ឃាត់ខ្លួន និងធ្វើការចោទប្រកាន់លើឈ្មោះ ចន រស្មី បញ្ជូនទៅតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់។ ក្រោយពីទទួលបាមពាក្យបណ្តឹងរបស់ជនរងគ្រោះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យឈ្មោះ ចន រស្មី ចូលខ្លួន ដើម្បីបំភ្លឺលើពាក្យបណ្តឹងចោទប្រកាន់នេះជាច្រើនលើ ប៉ុន្តែជនសង្ស័យមិនព្រមចូល ទើបតំណាងអយ្យការអមសាលាដំបូងសម្រេចធ្វើការចោទប្រកាន់សំណុំរឿង និងចាត់បញ្ជូនទៅខាងចៅក្រមស៊ើប ដើម្បីបន្តនីតិវិធី។ បន្ទាប់មកទៀត ចៅក្រមស៊ើបសួរក៏បានចេញដីកាបង្គាប់ ឲ្យសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ទៅនាំខ្លួនជនសង្ស័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ហើយជនសង្ស័យក៏ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារម១ព្រៃស ចាប់ពីពេលនោះមក។

សវនាការបានធ្វើការសាកសួរដេញដោលរហូតដល់សម្រាក ទើបចៅក្រមជនុំជម្រះបានសម្រេច លើកពេលប្រកាសសាលក្រមទៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម១៣ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម