សន្តិសុខសង្គម
ស្ត្រីម្នាក់កាប់ក្មួយស្រីស្លាប់ ព្រោះនិយាយទូរសព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក
ស្ត្រីវ័យ ៤៥ ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីស្ត្រីរូបនោះបានធ្វើសកម្មភាពប្រើពូថៅដៃកាប់ទៅលើក្មួយស្រីរបស់ខ្លួន ដែលកំពុងដេកលង់លក់ បណ្ដាលឱ្យស្លាប់នៅក្នុងថ្លុកឈាម។

លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅថ្ងៃទី១៩ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១និង៣០នាទី រំលងអាធ្រាត្រ ដែលជាករណីឃាតកម្មគិតទុកជាមុន ស្ថិតនៅចំណុចក្រុមទី០១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

លោក បន្តថា ករណីនេះគឺបង្កឡើងដោយជនសង្ស័យឈ្មោះ ពៅ ដារី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះដែលជាក្មួយស្រីឈ្មោះ សេង គឹមហ៊ាង ភេទស្រី អាយុ១៦ឆ្នាំ រស់នៅក្នុងផ្ទះជាមួយគ្នា ដែលកំពុងតែដេកលក់លើគ្រែ បណ្តាលអោយត្រូវមុខ និងក្បាល ជាច្រើនពូថៅ ស្លាប់នៅនឹងកន្លែងកើតហេតុ ដោយក្រោយពេលកើតហេតុលោកអធិការបានដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនស្ត្រីដែលជាឃាតករយកមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដែលជាជនសង្ស័យបានសារភាពថា ខ្លួនគឺមានបំណងសម្លាប់នាង ដោយមូលហេតុខឹងនិងនាង (ជនរងគ្រោះ) និយាយទូរស័ព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក ។

គួរបញ្ជាក់ដែរថាកន្លងមក ក្មេងស្រីរូបនេះគឺរស់នៅទីក្រុងភ្នំពេញ ហើយទើបតែវិលត្រឡប់មកផ្ទះវិញនៅមុនពេលចូលឆ្នាំខ្មែរ ដោយមិនទាន់បានធ្វើដំណើរទៅភ្នំពេញវិញនោះឡើយ ដោយឡែកឪពុកបានបែកបាក់គ្នាជាមួយម្ដាយ ហើយបច្ចុប្បន្នម្ដាយរបស់នាងគឺធ្វើការនៅក្នុងខេត្តបាត់ដំបងហើយនាងក៏បានរស់នៅក្នុងផ្ទះជាមួយម្ដាយមីង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ក្នុងការបញ្ជូនបន្តទៅកាន់តុលាការខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


