សន្តិសុខសង្គម
ទើបរៀបការជិត ១ ខែ ម្ដាយចែកទ្រព្យឲ្យ ស្រាប់តែចាញ់បោកក្រុមទម្លាក់យោង
ស្ត្រីវ័យ ១៨ ឆ្នាំ ម្នាក់ ទើបរៀបការជិត ១ ខែ ម្ដាយចែកទ្រព្យឲ្យ ស្រាប់តែមកចាញ់បោកក្រុមទម្លាក់យោង ល្បួងនាំទៅចែកមាស ដោយយកគ្រឿងអលង្ការអស់ពីខ្លួន ហើយបានមកវិញនូវខ្សែកកាឡៃ សឹងប៉ុនកូនដៃ មកបង្អួតម្តាយ គ្រាដែលដើរទៅធ្វើការងាររោងចក្រ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ៦ និង ៤៥ នាទីព្រឹក ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ នៅតាមផ្លូវបេតុង ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះឈ្មោះ បុត្រា សៀវម៉ី អាយុ ១៨ ឆ្នាំ ជាកម្មការិនីរោងចក្រ (ទើបរៀបការហើយបាន ២៨ ថ្ងៃ) មានប្តីជាអ្នកបើកបររថយន្ត ស្នាក់នៅបន្ទប់ជួល លេខ C2 ផ្លូវបេតុង ភូមិកប់គង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិបឹងព្រោះ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ចំពោះសម្ភារៈបាត់បង់រួមមាន ៖ ខ្សែកប្លាទីន ១ ខ្សែ ទម្ងន់ ៣ ជី ,ចិញ្ចៀនមាស ២ វង់ ទម្ងន់ ៤ ជី និង ទូរសព្ទដៃ ម៉ាក VIVO ១ គ្រឿង ដោយប្ដូរបានមកវិញនូវខ្សែកកាឡៃ ១ ខ្សែ ថង់ក្រហម ១ កាបូបដៃ ១ ទុកគ្រាន់បង្ហាញប្ដី។
តាមការយំរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដើរទៅធ្វើការងាររោងចក្រ ទើបចេញពីបន្ទប់ជួលបានបន្តិច ស្រាប់តែលេចមុខស្ត្រីសង្ស័យម្នាក់ មកសួររឿងគេជ្រុះកញ្ចប់មាស។ មិនទាន់ឆ្លើយផង ក៏មានស្ត្រីសង្ស័យម្នាក់ទៀត ដើរមកប្រាប់ថា កុំមាត់ រូបគេរើសបាន យើងយកទៅចែកគ្នា ហើយក៏ល្បួងខ្លួន(ជនរងគ្រោះ)នាំជិះម៉ូតូហុងដាឌ្រីម ២ គ្រឿង ទៅដល់ផ្លូវបេតុង ភូមិក្រាំងដូនទៃ ក្បែរផ្លូវជាតិលេខ ៣។

ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថា ពេលជិះទៅដល់ផ្លូវបេតុងខាងលើ ពួកគេក៏ឈប់ ហើយស្ត្រីសង្ស័យបានហុចថង់ក្រហម លាតស្រាយឲ្យមើល ឃើញខ្សែកក្រហមច្រាល និងដោះយកគ្រឿងអលង្ការពីខ្លួន(ជនរងគ្រោះ) ទាំងទូរស័ព្ទដៃ ១ គ្រឿង។ ក្នុងនោះ ជនសង្ស័យ បានប្រាប់ឲ្យរង់ចាំ ពួកគេទៅកាត់មាសចែកគ្នា ហើយក៏ជិះចេញទៅបាត់អស់។
ស្ត្រីរងគ្រោះបានឲ្យដឹងបន្ថែមថា ក្រុមជនសង្ស័យមានគ្នាសរុប ៤ នាក់ ស្រី ២ នាក់ និងប្រុស ២ នាក់។ ក្រោយពីក្រុមជនសង្ស័យគេចខ្លួនបាត់អស់ រូបខ្លួន(ជនរងគ្រោះ) ក៏ដើរទៅបន្ទប់ជួលវិញ ប្រាប់ម្តាយតាមដំណើររឿង និងហុចថង់មាសឲ្យមើល។ ម្ដាយ និង អ្នកជិតខាង ក៏បានប្រាប់ថា ជាខ្សែកកាឡៃ ចាញ់បោកគេហើយ ពេលនោះ ខ្លួនក៏អស់សង្ឃឹម អង្គុយ ដេកយំ នឹកស្តាយទ្រព្យ។

ដោយឡែកបើតាមស្ត្រីឈ្មោះ វ៉ន សំអូន អាយុ ៥១ ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះ ស្នាក់នៅបន្ទប់ជួល ២ នាក់ កូនស្រី បានឲ្យដឹងថា កូនស្រីគាត់ទើបរៀបការបានជិត ១ ខែ ខំចែកទ្រព្យ គ្រឿងអលង្ការឲ្យ បែរជាមកចាញ់បោកក្រុមទម្លាក់យោងយកអស់ពីខ្លួនរលីង។
ក្រោយកើតហេតុ ជនរងគ្រោះ និងម្តាយ ត្រូវបានអ្នកភូមិ ណែនាំឲ្យទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល ដើម្បីសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមមុខសញ្ញាឆបោកទម្លាក់យោងខាងលើ៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?