សន្តិសុខសង្គម
សមត្ថកិច្ចបន្តចាប់បានរថយន្ត១គ្រឿងលួចនាំចូលសាច់បង្កកខូចគុណភាពជាង១តោន
មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីសាខាគយ ចុះចាប់បានរថយន្ត១គ្រឿងបង្កប់សាច់បង្កកចម្រុះដែលមានសារធាតុ គីមី ចំនួនជាង១តោន។

ការបង្ក្រាបសាច់បង្កកនេះបានធ្វើឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចសាលាក្រហម ស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាងពីមន្ត្រីចម្រុះបានប្រាប់ឲ្យដឹងថា ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញដឹកចេញពីប្រទេសថៃ លួចដឹកចូលមកប្រទេសកម្ពុជា តាមច្រកតាមច្រករបៀងពុំមានឯកសារយោង និងលិខិតអនុញាតិ ពីជំនាញផលិតកម្ម និងបសុព្យាបាល និងជំនាញជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចេញឲ្យទេ។ ផលិតផលទាំងនោះ ភាគច្រើន បានខូចគុណភាពអស់ហើយ ព្រោះតែរក្សាទុកក្នុងសីតុណ្ហភាព ការវេចខ្ចប់មិនសមស្រប និងមានរយ:ពេលច្រើនថ្ងៃទៀតផង។

ចំណែកម្ចាស់រថយន្តដែលទទួលដឹកទំនិញក៏គ្មានការអនុញាតិច្បាប់អ្វីនោះដែរ ហើយក្នុងការបង្ក្រាបនោះសមត្ថកិច្ចចម្រុះ បានដកហូតផលិតផលសាច់បង្កក ដែលមានសាធាតុគីមី ចំនួន១.២៥៤គីឡូក្រាម ក្នុងនោះ ១-ជើងមាន់បង្កក ៨ កេស = ៥៦០ គ.ក ២-កោះមាន់បង្កក ៨ កេស=៦២៤ គ.ក ៣-ខួរគោបង្កក ១ កេស=៥៦ គ.ក ៤-ពោះវៀនជ្រូក ១ កេស=៧០ គ.ក។

ផលិតផលខាងលើ ត្រូវសមត្ថកិច្ចចម្រុះធ្វើកំណត់ហេតុដកហូត រួចស្នើសុំគោលការណ៍និតិវិធីពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅដុតកម្ទេចចោលតាមវិធានបសុពេទ្យ នៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤អស់ហើយ៕
អត្ថបទ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


