សន្តិសុខសង្គម
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹង ជនដៃដល់ដែលបាញ់មនុស្ស២នាក់ស្លាប់នៅបុរីប៉េងហួតបឹងស្នោ គឺមានឈ្មោះថា ស្រី ស៊ីណា ដែលគេស្គាល់ និងដឹងថា មានគោរមងារជាឧកញ៉ា។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថានៅវេលាម៉ោង ១៥:៥០នាទីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំនុច បុរីប៉េង ហួត ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺមានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឱ្យ ជនរងគ្រោះចំនួន ០៤ នាក់រួមមាន ជនរងគ្រោះទី១/ឈ្មោះ ឡុង វិសុង ភេទ ប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅចំនុចកើតហេតុ ស្លាប់នៅកន្លែងកើតហេតុ។ ជនរងគ្រោះទី២/ឈ្មោះ ឃីម កញ្ចនា ភេទ ស្រី អាយុ ២៥ ឆ្នាំ ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកជនរងគ្រោះទី៣/ឈ្មោះ សុខុម ចរណៈ ភេទ ប្រុស អាយុ ២០ ឆ្នាំ រងរបួសស្រាល និងជងរគ្រោះទី៤ឈ្មោះ ហុង រិទ្ធារក្ស័ ភេទ ប្រុស អាយុ ២៤ ឆ្នាំ របួសស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
របាយដដែលបានឱ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះថា ស្រី ស៉ីណា ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ:ផ្ទះលេខ ៤៤ ផ្លូវ ៣៩០ ភូមិ ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គឺជាជនដៃដល់។

ក្រោយពែលចាប់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមានទី ១/កាំភ្លើងខ្លីម៉ាក SIOEGER COUAR 8000។ ទី២/រថយន្តយន្តម៉ាក ស៊ាំយ៉ុង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BL-9923( មធ្យោបាយជិះគេចខ្លួន)។ ទី៣/ ម៉ូតូម៉ាក HONDA ZOOMER-X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GX-9541។ ទី៤/រថយន្តម៉ាក តូយូតា រៃ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2BO-3654។
របាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ដើមហេតុនៃជម្លោះគឺដោយសារតែកាលពី ០៣ ថ្ងៃមុន ជនរងគ្រោះមានការឈ្លោះប្រកែកគ្នាជាមួយម្ចាស់ផ្ទះលេខ ២៤ ដែលនៅជាប់គ្នា ជុំវិញរឿងរ៉ាវកាប់ដើមស្វាយ និងដាក់ស្នួលខោអាវ។ លុះដល់ថ្ងៃកើតហេតុជនរងគ្រោះកំពុងនៅជ៉ំគ្នានៅក្នុងផ្ទះនាចំណុចកើតហេតុ ពេលនោះស្រាប់តែលេចមុខជនសង្ស័យទី១ មកសួរនាំរឿងឈ្លោះគ្នាជាមួយបងរបស់ខ្លួនកាលពីថ្ងៃមុនរួច ក៏ដកកាំភ្លើងខ្លីបាញ់ស្រោចទៅលើក្រុមជនរងគ្រោះបណ្តាលឲ្យស្លាប់ និងរបួសស្រាល។

ក្រោយបង្កហេតុជនសង្យ័យបានរត់ឡើងជិះម៉ូតូដែលបក្សពួកខ្លួនកំពុងរង់ចាំបន្ទាប់មកនាំគ្នាជិះគេចខ្លួន។
ភ្លាមៗសមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ បន្តនីតិវិធីស្រាវជ្រាវកំណត់មុខសញ្ញាដេញតាមជនសង្ស័យ។
តាមការឱ្យដឹងពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពេញ បានឱ្យដឹងសមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យនៅស្រុកអង្គស្នួល។

ក្រោយចាប់ខ្លួនជនសង្ស័យ ស៊្រី ស៊ីណា សមត្ថកិច្ចបញ្ជូនជនសង្ស័យនិងវត្ថុតាងពាក់ព័ន្ធបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបន្តនិតីវិធី។
គួរឱ្យដឹងថា ជនសង្ស័យ ស្រី ស៊ីណា ត្រូវបានគេស្គាល់ និងដឹងថាមានគោរម្យងារជាឧកញ៉ា ដែលកាន់កាប់ជំនួញផ្នែកអចលនទ្រព្យ ហើយលោកគឺជាថៅកែបុរី និងម្ចាស់ថាដែលមានយីហោថាសុភមង្គល៕




-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


