សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ពាក់ព័ន្ធទន្ទ្រានដីព្រៃដែននេសាទដោយគ្មានច្បាប់អនុញាត
មនុស្ស ០៦ នាក់ត្រូវបានឃាត់ខ្លួនរួមជាមួយវត្ថុតាងអេស្កាវ៉ាទ័រចំនួន ០២ គ្រឿងផង ពាក់ព័ន្ធករណីលួចឈួសឆាយដីព្រៃដែននេសាទដោយខុសច្បាប់។

បើតាមមន្ត្រីអាវុធហត្ថស្រុកឯកភ្នំ ខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីវេលាម៉ោង ០៩ និង៣០នាទី ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិ បាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងអាវុធហត្ថស្រុកបានចុះបង្ក្រាប់និងឃាត់ខ្លួន មនុស្សចំនួន ០៦ នាក់ពាក់ព័ន្ធក្នុងករណីបទល្មើសធនធានធម្មជាតិគាស់កកាយដីព្រៃដែននេសាទដោយគ្មានច្បាប់អនុញាត។
ជនសង្ស័យទាំង ០៦ នាក់នោះរួមមាន ១-ឈ្មោះ សុខ ឡា ភេទប្រុស អាយុ ២១ឆ្នាំ ,២-ឈ្មោះ ភាព ភា ភេទប្រុស អាយុ ២១ឆ្នាំ ,៣-ឈ្មោះ រិត ហៀត ភេទប្រុស អាយុ ២៤ឆ្នាំ ,៤-ឈ្មោះ ឆប ឈុនលី ភេទប្រុស អាយុ ៣១ឆ្នាំ ,៥-ឈ្មោះបាន ហុកតេ ភេទប្រុស អាយុ ៤២ឆ្នាំ ,៦-ឈ្មោះ រ៉ូន រើន ភេទប្រុស អាយុ ៤៧ឆ្នាំ រួមជាមួយវត្ថុតាងអេស្កាវ៉ាទ័រចំនួន០២គ្រឿងផង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ ដើម្បីប្រគល់ឲ្យជំនាញជលផលយកទៅចាត់ការបន្តតាមផ្លូវច្បាប់។

ចំណែកនាយខ័ណ្ឌរដ្ឋបាលជលផល លោក ជួង សុភា បានឲ្យដឹងថា ចំពោះករណីខាងលើនេះ ក្រោយពីមន្ត្រីជំនាញពិនិត្យ នៅចំណុចបង្កហេតុខាងលើ បានរកឃើញចំនួន ២ករណីផ្សេងគ្នា ក្នុងនោះមាន ករណីទី១ មានប័ណ្ណប្រើប្រាស់អាស្រ័យផលតំបន់ ២ ក្បាលដីលេខ០១៤៦ ដែលមាននិយាមការលេខ០៣២០៤៥៧-១៤៦០៩៦៣ គ្រប់គ្រងដោយឈ្មោះ ហ៊ុន រុន ស្ថិតក្នុង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឃើញមានកាយប្រឡាយ និងលើកក្រវ៉ាត់ព្រំដីស្រែប្រវែង ៣៧៥ ម៉ែត្រ បានកាយក្រវ៉ាត់ទាំងដីរដ្ឋក្នុងតំបន់ ២ ប៉ែកខាងកើតនៃផ្ទៃដីទំហំប្រហែល ១.៧៤ហិកតា ដែលមានខ្នងទំនប់ ២ ម៉ែត្រ បាតក្រោម ៤ម៉ែត្រ កម្ពស់ ២ ម៉ែត្រ ដោយប្រើអេស្ការវ៉ាទ័រ ០១ គ្រឿង និងម៉ូតូ០១គ្រឿង។ ករណីនេះជនសង្ស័យមានចំនួន ០៤ នាក់ រួមមានៈ១-ឈ្មោះ ហ៊ុន រុន ភេទប្រុស (ម្ចាស់ក្បាលដីលេខ ០១៤៦ តំបន់២ មានប័ណ្ណប្រើប្រាស់អាស្រ័យផល)២-ឈ្មោះ សុខ ឡា ភេទប្រុស (អ្នកបើកអេស្ការ ភ្ជួរក្បាលដីលេខ០១៤៦)៣-ឈ្មោះ ភាព ភា ភេទប្រុស (ព្រូអេស្កា)ភ្ជួរក្បាល ដីលេខ០១៤៦ ម្ចាស់ម៉ូតូសង់ឌ្រីម ២០១៥ ពណ៌ស្លាកលេខសៀមរាប IS 1172)ពណ៌ខ្មៅ ៤-ឈ្មោះ រ៉ូន រើន ភេទប្រុស (ម្ចាស់អេស្ការម៉ាកCAT លេខ១២០ ពណ៌លឿង ភ្ជួរក្បាលដីលេខ០១៤៦)។
ករណីទី ២ មានប័ណ្ណប្រើប្រាស់អាស្រ័យផល (តំបន់២) ក្បាលដីលេខ ៣១៥ គ្រប់គ្រងដោយឈ្មោះប៉ាន ហុកតេ មាន និយាមការលេខ ៣២០១៦៣-១៤៦០៧៣៨ ទំហំ ៦.៨៥ហិកតា ស្ថិតក្នុង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បាន កាយប្រឡាយ និងលើកក្រវ៉ាត់ព្រំដីស្រែប្រវែង ១,២២០ ម៉ែត្រ ដែលមានខ្នងទំនប់ ៤ ម៉ែត្របាតក្រោម ៦ម៉ែត្រ កម្ពស់ទំនប់ ២ ម៉ែត្រ និងជម្រៅប្រឡាយ ១,៥ ម៉ែត្រ ដោយប្រើអេស្ការវ៉ាទ័រ ០១ គ្រឿង និងរថយន្ត ០១ គ្រឿង បានបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ រួមមានៈ១-ឈ្មោះ វីត ហៀត ភេទប្រុស (អ្នកបើកអេស្ការ កាយក្បាលដីលេខ៣១៥) ២-ឈ្មោះ ប៉ាន ហុកតេ ភេទប្រុស (ម្ចាស់ក្បាលដីលេខ៣១៥ តំបន់២ មានប័ណ្ណប្រើប្រាស់អាស្រ័យផល) និងជាម្ចាស់រថយន្តម៉ាក Vigo សេរីឆ្នាំ ២០០៨ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2L 8485) ៣-ឈ្មោះ ឆប ឈុនលី ភេទប្រុស (ម្ចាស់អេស្ការម៉ាក CAT លេខ៣២០ ពណណ៌លឿង កាយក្បាលដីលេខ ៣១៥)។
លោកបន្តថា វត្ថុតាងត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំជាបណ្តោះអាសន្ន ហើយម្ចាស់ដីត្រូវអនុវត្តច្បាប់ស្តីពីជលផល ដើម្បីរួចពីការចោទប្រកាន់ទៅតុលាការដីដែលបានគាស់កកាយថ្មីលើសពីទំហំក្នុងប័ណ្ណអាស្រ័យផលហើយត្រូវប្រគល់ជូនរដ្ឋវិញដីដែលបានគាស់កកាយត្រូវលុបវិញផងដែរ។
លោកថា ក្រោយពីលុបរួច ត្រូវអនុវត្តទៅតាមច្បាប់ស្តីពីជលផល ដោយត្រូវពិន័យអន្តរការណ៍ជូនរដ្ឋជាប្រាក់ក្នុង ១ ករណីចំនួន ១០,០០០,០០០ រៀល (ដប់លានរៀលគត់)។
លោកបញ្ជាក់ថា ករណីខាងលើនេះ បើតាមការពិនិត្យអង្គហេតុនិងអង្គច្បាប់មានចែងក្នុងបញ្ញត្តិច្បាប់ស្តីពីជលផល មាត្រា ៩៦ ចំណុច ៤ គាស់កកាយដីក្នុងដែននេសាទ ដោយគ្មានការអនុញ្ញាតដីតំបន់ ២។
លោកថា ដោយបានសុំការអនុញ្ញាតពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តបាត់ដំបង ករណីទាំង ២ ខាងលើ ម្ចាស់ដីបានយល់ព្រមបង់ប្រាក់ពិន័យតាមច្បាប់ស្តីពីជលផល ឆ្នាំ២០០៦ ហើយក្រោយម្ចាស់ដីទាំង ២ ករណី បានបង់ប្រាក់ហើយ រាល់សម្ភារ:បានដកហូត ខ័ណ្ឌរដ្ឋបាលជលផល នឹងប្រគល់ជូនម្ចាស់វិញផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


