សន្តិសុខសង្គម
បាញ់ប្រហារជាច្រើនគ្រាប់បណ្ដាលជនរងគ្រោះពីរនាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
ជនរងគ្រោះចំនួនពីរនាក់ត្រូវបានខ្មាន់កាំភ្លើងបើកការបាញ់ប្រហារជាច្រើនគ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដMercedes និងរថយន្ដម៉ាកford។ ករណីករណីគ្រោះថ្នាក់ចរាចរណ៍រហូតឈានដល់ការបាញ់ប្រហារនេះ បានកើតឡើងនៅវេលាម៉ោងជាង១០យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅបណ្ដោយផ្លូវលេខ១០៤ ក្នុងមូលដ្ឋានសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបាន ក្នុងករណីនេះមានជនរងគ្រោះចំនួន២នាក់ជាភាគីខាងរថយន្ដMercedes បានរងរបួសធ្ងន់ពីការបាញ់ប្រហារជាច្រើនគ្រាប់ពីភាគីរថយន្ដford ដោយកាំភ្លើងវែងខ្លី។ ទោះបីយ៉ាងណា នៅព្រឹកថ្ងៃទី២៨សីហានេះ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កា នៅមិនទាន់បញ្ជាក់ឲ្យដឹងថាជាករណីអ្វីឲ្យបាកដនោះទេ ដោយលោកសុំពេលស្រាវជ្រាវតាមជំនាញសិន៕








-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


