សន្តិសុខសង្គម
រថយន្តដឹកទំនិញ បុករថយន្តដឹកកម្មករ ស្លាប់ ២ នាក់ របួស ២៥ នាក់ នៅខេត្តព្រះសីហនុ
យ៉ាងហោចណាស់មានមនុស្ស ២ នាក់ បានស្លាប់ និងមនុស្សប្រុស-ស្រី ២៥ នាក់ទៀត រងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំងយ៉ុង ដឹកកម្មកររោងចក្រ និងរថយន្តកុងតឺន័រ កាលពីវេលាម៉ោង ៧ និង ៥០ នាទី ព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៤ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចក្បែរវិទ្យាល័យស្រុកកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងរថយន្តកូរ៉េ ដឹកទំនិញ ក្បាលពណ៌ស ពាក់ស្លាកលេខ កោះកុង 3A-0815 មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ អ្នកបើកបរបានរត់គេចខ្លួនបាត់។ រីឯភាគីខាងរថយន្តសាំងយ៉ុង ដឹកកម្មករ ពាក់ស្លាកលេខ កំពត 2A-1524 បើកបរដោយឈ្មោះ ផាន ភ័ក្រ ភេទប្រុស អាយុ ៤១ ឆ្នាំ របួសធ្ងន់ បញ្ជូនដល់មន្ទីរពេទ្យ (ស្លាប់) មានទីលំនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងឈ្មោះ រ៉ូ ហ្វីយ៉ា ភេទស្រី អាយុ ២៥ ឆ្នាំ ជាខ្មែរឥស្លាម (ស្លាប់) រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបន្តថា រថយន្តកូរ៉េ ដឹកទំនិញ មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ាជែងជាមួយរថយន្តមួយផ្សេងទៀត ក៏រ៉េចង្កូតបុករថយន្តសាំងយ៉ុងដឹកកម្មកររោងចក្រ ក្នុងទិសដៅផ្ទុយគ្នា (ពីកើតទៅលិច) យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ ២ នាក់ និងរបួសធ្ងន់-ស្រាលចំនួន ២៥ នាក់។

ក្រោយពេលកើតហេតុ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកកំពង់សីលា បានសហការជាមួយកម្លាំងអធិការនគរបាលស្រុកកំពង់សីលា នៅការពារទីតាំងកើតហេតុ និងជួយសង្គ្រោះជនរងគ្រោះទៅកាន់មណ្ឌលសុខភាពតក្កវិទ ស្រុកកំពង់សីលា និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល៕
អត្ថបទ ៖ សំណាង








-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


