សន្តិសុខសង្គម
ផ្តន្ទាទោសឈ្មួញកែច្នៃ ផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន១០ នាក់ ដាក់គុកម្នាក់ៗមួយជីវិត
ភ្នំពេញ ៖ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២ ០២៤នេះ បានប្រកាសសាលក្រមផ្តន្ទាទោសឈ្មួញ កែច្នៃ ផលិត ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនចំនួន១០ នាក់ ដាក់គុកក្នុងម្នាក់មួយជីវិត និងពិន័យជាប្រាក់ចូលថវិការរដ្ឋម្នាក់៥០ លានរៀល ក្រោមការចោទប្រកាន់ពីបទ.កែច្នៃ ផលិត រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុផ្សំ។

សាលក្រមបានទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុកមិនសុខចិត្តការសម្រេចសេចក្តីនេះ ។
ជនជាប់ចោទ១០ នាក់ ក្នុងនោះមាន៨ នាក់កំពុងជាប់នៅក្នុងឃុំ នឹង២ នាក់គេចខ្លួន ៖
១.ឈ្មោះ សុខ ផារ៉ា ហៅញ៉ាញ់ ភេទប្រុស អាយុ៤៨ ឆ្នាំ
២.ឈ្មោះ សែម វាសនា ហៅក្តាំង ភេទប្រុស អាយុ៣០ ឆ្នាំ
៣.ឈ្មោះ ផុន វង្សសុភាបណ្ឌិត ហៅសី ភេទប្រុស អាយុ៣៤ ឆ្នាំ
៤.ឈ្មោះ ប៉ុល វាសនា ភេទស្រី អាយុ៣៤ ឆ្នាំ
៥.ឈ្មោះ អ៊ុន សាមិត្ត ភេទប្រុស អាយុ២៤ ឆ្នាំ
៦.ឈ្មោះ សុង រតន ហៅខ្លា ភេទប្រុស អាយុ៣៧ ឆ្នាំ
៧.ឈ្មោះ ឡុង ប៊ុន ហៅLENG BINH ភេទប្រុស អាយុ២៦ ឆ្នាំ
៨.ឈ្មោះ ធី ចាន់ភិរម្យ ភេទប្រុស អាយុ៣៤ ឆ្នាំ (៨នាក់នេះសា លក្រមផ្តន្ទាទោសម្នាក់មួយជីវិត និងពិន័យម្នាក់៥០ លានរៀល) ។ ចំណែក២ នាក់នៅក្រៅឃុំមាន ៖
ម្នាក់ឈ្មោះ ជួន វិចិត្រ ហៅ ឆែប ភេទប្រុស អាយុ៣៥ ឆ្នាំ ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងម្នាក់ឈ្មោះ ច្រឹក ផាន់ណា ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចូលថវិការរដ្ឋចំនួន១០០ លានរៀល ដូចគ្នា ។

សាលក្រមបានប្រកាសជាសាធារណៈ ដោយចេញដីកាឱ្យតាមចាប់ខ្លួនជនជាប់ចោទទាំង ២ នាក់ និងសម្រេចរឹបអូសផ្ទះមួយកន្លែងនៅខណ្ឌមានជ័យដាក់ចូលជាសម្បត្តិរដ្ឋ។
សូមជម្រាបថា ៖ ឈ្មួញគ្រឿងញៀនទាំង៨ នាក់ ត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួននិងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមខែមេសា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួច កែច្នៃ ផលិត ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ ។

ការបង្ក្រាបករណីខាងលើនេះកាលពីវេលាម៉ោង២ រសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងការសម្អាតប្រាក់”ក៥” និងការិយាល័យប្រឆាំងការប្រើប្រាស់គ្រឿ ងញៀនដោយខុសច្បាប់ “ក៤” នៅចំណុចបណ្តោយផ្លូវ៦០ ម៉ែត្រ មុខផ្សារទំនើបអ៊ីអនម៉ល៣ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លទ្ធផល ៖
.ឃាត់ខ្លួនជនសង្ស័យ៨ នាក់
.ចាប់យកវត្ថុតាងសារធាតុគ្រឿងញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ២០៧៦ ក្រាម ស្មើ(២គីឡូ ៧៦ក្រាម)
.សារធាតុមិនច្បាស់ ទម្ងន់ ១០៦៨៨,៣៤ក្រាម (១០គីឡូ ៦៨៨,៣៤ក្រាម)
.ឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ
.អាវុធខ្លី១ ដើម ។ ក្រោយឃាត់ខ្លួនជនសង្ស័យ និង វត្ថុតាង សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ តាមនីតិវិធី៕
ដោយ ៖ មករា

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


