សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ ក្រោយឆក់ទូរស័ព្ទរបស់ជនបរទេសបានសម្រេច
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រដេញចាប់ជនសង្ស័យបានចំនួន០២នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសម្នាក់បានសម្រេច ហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ចំណុចធ្វើសកម្មភាពខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញម៉ូតូប្រដេញ ជិះល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ លុះដល់វេលាម៉ោងកើតហេតុ ក៏ឃេីញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 1LE-0061 បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់នារីជនជាតិបរទេស២នាក់ ដែលកំពុងដេីរ រួចជនសង្ស័យបានបន្ថែមល្បឿនរត់គេចខ្លួន។

ប្រភពបានបន្តថា ភ្លាមៗកម្លាំងដែលកំពុងល្បាត ក៏ប្រទះឃើញបានរាយការណ៍តាមវិទ្យុទាក់ទង ប្រដេញតាមជនសង្ស័យ រហូតដល់ផ្លូវកម្ពុជាក្រោមនៅចំណុចស្តុបថ្មដា មូលដ្ឋានខណ្ឌ ៧មករា ជនសង្ស័យក៏បានផ្តួលម៉ូតូចោលរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចនគរបាលដេញឃាត់បានទាំង២នាក់ និងដកហូតទូរស័ព្ទរបស់ជនរងគ្រោះបានមកវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ចូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តនិតិវិធី កសាងសុំណុំរឿងទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


