Connect with us

សន្តិសុខសង្គម

នគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិ ក្នុងហាងកាហ្វេ

បានផុស

នៅ

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបានហើយ ដែលធ្វើសកម្មភាពលួចលុយ ក្នុងហាងកាហ្វេ ផ្អើលកាលពីយប់មិញ។ ការឃាត់ខ្លួននេះដែរ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០៨ និង ៣០នាទីព្រឹក នៅចំណុចលើផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ។

តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ នាក់ សាន អធិការង ទទួលផែនការងារព្រហ្មទណ្ឌ បានអោយដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ។ ភ្លាមៗ លោកបានអោយ នគរបាលជំនាញបានធ្វើការស្រាវជ្រាវរយៈពេលមិនដល់ ១០ម៉ោងផង ក៏ឃាត់ខ្លួនជនសង្ស័យ០១នាក់ លួចទ្រព្យសម្បត្តិក្នុងហាងកាហ្វេ THE PEACE សរុបជាទឹកប្រាក់ 1750$ យកទៅកាន់អធិការដ្ឋានដើម្បីធ្វើការសួរនាំបន្ថែម។

ក្នុងនោះសម្ភារៈបាត់បង់រួមមាន ទូគិតលុយ ចំនួន០១ , Laptop ពណ៌ខ្មៅ ចំនួន០១ , ហ្គីតា ចំនួន០១ , តុនិងកៅអីចំនួន០២ឈុត , លុយចំនួន ៥០០$ (ប្រាំរយដុល្លារសហរដ្ឋអាមេរិច) និងភេសជ្ជៈមួយចំនួន។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២ និង២៨នាទីយប់រំលងអាធ្រាត្រ មានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិ ចំណុចហាងកាហ្វេ THE PEACE ទីតាំងផ្ទះលេខ៧B ផ្លូវលេខ៦០៨ ក្រុមទី១០២ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម