Connect with us

សន្តិសុខសង្គម

បញ្ជូនជនសង្ស័យ០២នាក់ ទៅកាន់សាលាដំបូងខេត្តស្វាយរៀងពាក់ព័ន្ធករណីលួចគាស់បន្ទប់លួចម៉ូតូយ៉ាងសកម្ម

បានផុស

នៅ

កម្លាំងនគរបាល​ ​នៃស្នងកា​រ​ដ្ឋាន​នគរបាលខេត្តស្វាយរៀង ធើ្វការស្រាវជ្រាវបង្ក្រាបជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចគាស់បន្ទប់លួចម៉ូតូ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៦ វេលាម៉ោង ១៧:៤០នាទី សមត្ថកិច្ចបានទទួលព័ត៌មានពី​ប្រជាពលរដ្ឋ​ថា នៅត្រង់ចំណុចភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប មានករណី គាស់បន្ទប់លួចយកម៉ូតូ។

ក្រោយពីទទួលបាន​ព័ត៍មាន និងពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ភ្លាម ដោយ​អនុវត្ត​ន៍​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​ដ៏​ខ្ពង់ខ្ពស់​របស់​ លោក នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង​​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ បានចុះពិនិត្យ​កន្លែង​កេីតហេតុ​ និងស្រាវជ្រាវ​ បង្ក្រាប ឃើញមុខសញ្ញាជិះ​ម៉ូតូគេចខ្លួន​ទិសដៅទៅស្រុក​ចន្ទ្រា​ រហូតដល់វេលាម៉ោង ២២ និង ០៥ នាទីយប់ នៅគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ សមត្ថកិច្ចយើងបានឃាត់​ខ្លួន​ជនសង្ស័យចំនួន ០២នាក់ ភេទប្រុស​ ដែលបានគាស់បន្ទប់លួចម៉ូតូខាងលើ ដែលជាមុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ និង​ជួញដូរគ្រឿង​ញៀន​ផងដែរ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ បានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពគាស់បន្ទប់លួចម៉ូតូពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ​ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯវត្ថុតាង សមត្ថកិច្ចយើង កំពុងបន្តនីតិវិធីប្រគល់ជូនទៅម្ចាស់ដើមវិញ។

ជាមួយគ្នាផងដែរ កម្លាំងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៍មាន ដែលបានចូលរួមសហការផ្តល់ព័ត៍មានបានឆាប់រហ័ស ដើម្បីសមត្ថកិច្ចជួយអន្តរាគមន៍ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានទាន់ពេលវេលា ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម