សន្តិសុខសង្គម
ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ លួចម៉ូតូពីខេត្តកណ្តាលរត់ចូលដីច្បារអំពៅទី២ ត្រូវជាប់ខ្នោះសមត្ថកិច្ច
នគរបាលច្បារអំពៅទី២ ប្រដេញឃាត់បានជនសង្ស័យម្នាក់ ចំណោមបក្ខពួក ០២នាក់ ដកហូតបានម៉ូតូជនរងគ្រោះមកវិញ ក្រោយជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ នៅខេត្តកណ្តាល ប្រតិបត្តិការណ៍ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ០២ នឹង ៥០នាទីរសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ ចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឃាត់ខ្លួនឈ្មោះ ជួន សុខ ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ដោយនៅវេលាម៉ោង ០២ និង៥០នាទី នាថ្ងៃដដែល សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រួមនិងដកហូតម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-2374 និង ស្លាកលេខ ភ្នំពេញ 1IV-1854 (ជនសង្ស័យលាក់ ក្រោមកម្រាលជើងម៉ូតូ) បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ធ្វើការសួរនាំ។


បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបាននគបាលប៉ុស្តិ៍ច្បារអំពៅ២ បានប្រគល់ឲ្យ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការតាមផ្លូវច្បាប់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោង០៤និង៣០នាទីទាបភ្លឺ នៅចំណុចមុខបន្ទប់ជួល ផ្លូវលំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ជនរងគ្រោះទុកម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស ផ្លាកលេខ ភ្នំពេញ 1IV-1854 នៅមុខបន្ទប់ជួល កើតហេតុខាងលើ ដោយពុំបានចាក់សោកទេ រួចចូលទៅដេកស្រាប់ តែជនសង្ស័យឈ្មោះ ជួន សុខ ដើរមកលួចម៉ូតូជនរងគ្រោះបណ្ដើរចេញមកក្រៅ កាច់សោជិះគេចគេចខ្លួនបាត់ស្រមោលតែម្តង៕ អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


