សន្តិសុខសង្គម
ចៅសង្កាត់ស្ទឹងមានជ័យទី១៖ មួយរយៈនេះអ្នកជិះបញ្ច្រាសបានកាត់បន្ថយច្រើន តែនៅមានអ្នកជិះតាមឡានសារ៉ែន
លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ នៃរដ្ឋបាលខណ្ឌមានជ័យ បានលើកឡើងថា មួយរយៈនេះអ្នកជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍នៅលើផ្លូវលេខ ២១៧ មិនមានគួរឲ្យកត់សម្គាល់ទៀតនោះទេ ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនជិះតាមរថយន្ដសារ៉ែនដឹកអ្នកទោស ហើយអាជ្ញាធរក៏បានចាប់ឃាត់ដកហូតយកម៉ូតូអ្នកជិះបញ្ច្រាសតាមរថយន្ដសារ៉ែនទាំងនោះ ទៅរក្សាទុកដើម្បីអប់រំផងដែរ។

លោក ជា សារ៉េត បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១១ កុម្ភៈនេះថា ការអនុវត្តចាប់ឃាត់អ្នកជិះម៉ូតូបញ្ច្រាសផ្លូវនេះ នឹងបន្តអនុវត្តជាប្រចាំរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦និង៣០នាទី ដល់ម៉ោង៨ព្រឹក ខណៈការអនុវត្តនេះបានធ្វើមកចំនួន៣សប្ដាហ៍មកហើយ។ បើតាមលោកចៅសង្កាត់ ការដកហូតម៉ូតូអ្នកជិះបញ្ច្រាសនេះ គឺមិនតម្រូវឲ្យបង់ផាកពិន័យនោះទេ ប៉ុន្តែត្រូវដកហូតម៉ូតូមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលចំនួន១ថ្ងៃ១យប់ រួចនឹងធ្វើកិច្ចសន្យាអប់រំណែនាំដល់អ្នកបើកបរឲ្យយកទៅវិញ។

លោកចៅសង្កាត់ បានបន្ថែមថា ចំពោះនៅព្រឹកថ្ងៃទី១១កុម្ភៈនេះ កម្លាំងអាជ្ញាធរបានចាប់ឃាត់ម៉ូតូអ្នកជិះបញ្ចា្រសតាមរថយន្ដសារ៉ែនដឹកអ្នកទោសបានចំនួន៨គ្រឿងដើម្បីមករក្សាទុក និងរង់ចាំចំណាត់ការជំនាញបន្ត។

ដោយឡែកចំពោះប្រជាពលរដ្ឋដែលដាក់របស់របរលក់ដូររំលោភចំណីផ្លូវ ២១៧ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ ក៏បានបញ្ជាក់ដែរថា ជារៀងរាល់ល្ងាចអាជ្ញាធរបានចុះណែនាំជាប្រចាំ ហើយក៏ធ្លាប់ធ្វើកិច្ចសន្យាមួយចំនួនផងដែរ តែការណែនាំនេះហាក់មិនមានប្រសិទ្ធិភាព ដោយសារតែពេលកម្លាំងផុតម៉ោងការងារចូលកន្លែងវិញ ក្រុមអាជីវករបានដាក់លក់ជាធម្មតាដដែល ដោយសារវិធានការមិនទាន់ក្ដៅសម្រាប់ពួកគាត់។ លោកចៅសង្កាត់សង្កត់ធ្ងន់ថា «ប្រជាពលរដ្ឋមួយចំនួនពេលធ្វើត្រជាក់មិនស្ដាប់យើងទេ តែនៅពេលធ្វើធម៌ក្ដៅ ចាប់ផ្ដើមចោទប្រកាន់អាជ្ញាធរថា ធ្វើបាបពលរដ្ឋទន់ខ្យោយ ធ្វើបាបអ្នកក្រីក្រ កៀបសង្កត់ពលរដ្ឋ នេះហើយជាផលលំបាករបស់អាជ្ញាធរ»៕
អត្ថបទ៖ សុខុម





-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


