សន្តិសុខសង្គម
អាវុធហត្ថស្រុកសំពៅលូន ឃាត់ខ្លួនស្ត្រីជួញដូរគ្រឿងញៀន៤នាក់
ជនសង្ស័យជាស្ត្រីចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូន ក្រសោបបានទាំងអស់ រួមជាមួយវត្ថុតាងដែលជាគ្រឿងញៀនជាច្រើនផងដែរ។

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចផ្សារតាឡន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលកម្លាំងអាវុធហត្ថស្រុក ដឹកនាំដោយលោកអនុសេនីយ៍ទោ លាង សុខលី មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំពៅលូន បានចុះបង្ក្រាបករណីរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ១. ឈ្មោះ វ៉ន វុិ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមេផ្ទះ។ ២. ឈ្មោះ ចុក សុភាព ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមេផ្ទះ។ ៣.ឈ្មោះ ហេង ស្រីនួន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ និង៤.ឈ្មេាះ សយ មាន់ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង ៤នាក់ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថបានដកហូត ថ្នាំញៀនប្រភេទទឹកកក (ice) ចំនួន ២២៧ កញ្ចប់ ទម្ងន់ ៤៩.៦ក្រាម ថ្នាំញៀនប្រភេទ យ៉ាម៉ា ចំនួន៤៣ គ្រាប់ និងទូរស័ព្ទដៃចំនួន ២គ្រឿង ដែល បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងបញ្ជូនទៅការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


