សន្តិសុខសង្គម
App NoDrug ផ្តល់អត្ថប្រយោជន៍ច្រើនដល់សមត្ថកិច្ចក្នុងការបង្ក្រាប ករណីគ្រឿងញៀន នៅតាមមូលដ្ឋាន
ស្របពេលបច្ចុប្បន្នដែលជាយុគសម័យឌីជីថល App NoDrug បានដើរតួនាទីសំខាន់សម្រាប់ឱ្យប្រជាពលរដ្ឋចូលរួមរាយការណ៍ពីបទល្មើសគ្រឿងញៀន ឬបទល្មើសនានា ជូនទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចុះអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាប បានទាន់ពេលវេលា។

ផ្អែកតាមការបង្ហោះពីលទ្ធផលរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅលើបណ្ដាញសង្គមរបស់ខ្លួន បានបង្ហាញពីការបង្ក្រាបគ្រឿងញៀនជាច្រើន ដែលជាការបង្ក្រាបដោយទទួលព័ត៌មានបានពីសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលបានដឹង និងជួបប្រទះពីបញ្ហាគ្រឿងញៀន ដែលមានអ្នកជួញដូរ ក៏ដូចជាជនប្រើប្រាស់ជាដើម។

ប្រជាពលរដ្ឋ បានបង្ហាញការគាំទ្រចំពោះការដាក់ឱ្យប្រើប្រាស់ App NoDrug ដែលវាអាចឱ្យពួកគាត់ធ្វើការផ្តល់ព័ត៌មានជូនសមត្ថកិច្ចបានទាន់ពេល និងលឿនរហ័ស នៅពេលជួបប្រទះពីសកម្មភាពប្រើប្រាស់ និងការជួញដូរគ្រឿងញៀន នៅតាមតំបន់នានា ពិសេសក្នុងតំបន់ភូមិឋានរស់នៅអចិន្ត្រៃយ៍របស់ពួកគាត់ទាំងអស់គ្នា។

សូមបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្កើត App NoDrug នេះឡើងមកអស់រយៈពេល ១ ឆ្នាំ កន្លងមកហើយ ដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចរាយការណ៍បានដោយសេរី និងគ្រប់ពេលវេលាអំពីបញ្ហាគ្រឿងញៀនដែលពួកគាត់បានជួបប្រទះ។

ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាគ្រឿងញៀនគឺជាកិច្ចការងារអាទិភាពចម្បងទី ៤ ដែលចាំបាច់ត្រូវយកចិត្តទុកដាក់គិតគូរក្នុងការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
អត្ថបទ ៖ សុភា





-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


