Connect with us

ព័ត៌មានជាតិ

អាជ្ញាធរភូមិ-ឃុំស្រុកស្រីសន្ធរ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀននិង ការប្រើប្រាស់App NoDrug

បានផុស

នៅ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានរួមគ្នាធ្វើពិធីផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និងការប្រើប្រាស់ App NoDrug ដល់អង្គភាព និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ទូទាំងស្រុកស្រីសន្ធរ ប្រមាណជា ៤០០នាក់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមលោក អ៊ុន ចាន់ដា អភិបាលខេត្ត លោក ប៊ិន ឡាដា អភិបាលស្រុក បានមានប្រសាសន៍ ដោយបានលើកឡើងពីស្ថានភាពទូទៅការអភិវឌ្ឍន៍ រីកចម្រើនទូទាំងស្រុក និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានដែល គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកស្រីសន្ធរ បានខិតខំធ្វើការប្រយុទ្ធប្រឆាំងដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង។

ថ្លែងក្នុងនាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំការកោតសរសើរពី សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះ អាជ្ញាធរគ្រប់ថ្នាក់នៃខេត្តកំពង់ចាមនិយាយជារួមនិងនិយាយដោយឡែកអាជ្ញាធរស្រុកស្រីសន្ធរ ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តស្រុកស្រីសន្ធរ ជាស្រុកទី២ដែលបានធ្វើការងារផ្សព្វផ្សាយដល់ប្រតិបត្តិករផ្ទាល់ដល់គ្រប់សមាសភាព ចូលរួមពីមេឃុំ មេភូមិ ព្រមទាំងនាយកសាលាទូទាំងស្រុកសូមបន្តយកចិត្តទុកដាក់ លើកកម្ពស់ការងារផ្សព្វផ្សាយនេះ ឱ្យបានទូលំទូលាយពីបញ្ហាគ្រឿងញៀន ក៏ដូចជាជំរុញការប្រើប្រាស់ App NoDrug ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីប្រសិទ្ធភាព បង្ការទប់ស្កាត់បានកុំឲ្យប្រជាពលរដ្ឋធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន ” ខ្ញុំនិងអ្នកគ្មានបញ្ហាគ្រឿងញៀន គ្រួសារយើងនឹងគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀន ហើយសហគមន៍យើងនឹងសុខសាន្ត មានការអភិវឌ្ឍ “។

លោក ជុំ នីម មេឃុំព្រែករំដេង បានថ្លែងនូវការចាប់អារម្មណ៍ និងអរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាថ្នាក់ដឹកនាំខេត្ត ស្រុកស្រីសន្ធរ ដែលបានយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹង បញ្ហាគ្រឿងញៀន App NoDrug ដើម្បីប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម