Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ និងប្រជាសហគមន៍ទេសចរណ៍អូរឬស្សី​កណ្ដាល​រីករាយ ទទួល​បាន​ចំណេះដឹង​ពីបញ្ហា​គ្រឿងញៀន និងApp NoDrug

បានផុស

នៅ

ស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី៣ ខែធ្នូ  ឆ្នាំ២០២៥ ក្រុមការងារ​អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាន​នាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និង​ក្រុម​ការងារ​បានជួបប្រជាសហគមន៍អេកូទេសចរណ៍អូឬស្សីកណ្ដាល  ដើម្បី​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​អប់​រំ​ពី​បញ្ហា​គ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug រួម​គ្នា​កសាង​បាន​នូវ​សហគមន៍​មួយ​មាន​សុវត្ថិភាព​ពី​បញ្ហាគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នាម​អភិបាលស្រុកសៀមបូក លោក សួង ហ៊ី ក្នុងឱកាសនោះ  លោក ហម ថ្លា បានជម្រាបជូនប្រជាសហគមន៍អេកូទេសចរណ៍ អូរឬស្សីកណ្ដាល បានជម្រាបជូន​ពីការងារមួយចំនួនដើម្បីលើកកម្ពស់បាននូវជីវភាពរស់នៅ សុខភាព អនាម័យ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ និងទាក់ទាញទេសចរណ៍ ក្នុងមូលដ្ឋានអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងនូវការកោតសសើរ និងបានលើកយកបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានសំណូមពរ​ហើយ​ក៏ទទួលបានការឆ្លើយតបពីអ្នកចូលរួមទាំងអស់ថាប្ដេជ្ញាជួយផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug ដល់ប្រជាសហគមន៍ ក្រុមគ្រួសារ ក៏ដូច​ជារួមគ្នាដើម្បីបានឆ្ពោះទៅកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាផ្សេងៗក្នុងនោះគឺមានបញ្ហាគ្រឿងញៀន​ជាចម្បង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម