Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបករណីគ្រឿងញៀន នៅភូមិសាស្ត្រខេត្តតាកែវ ឃាត់ខ្លួនមេក្លោងធំ ១នាក់ រួមបក្ខពួក៧នាក់ អាវុធមួយចំនួន

បានផុស

នៅ

តាកែវ ៖ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ វេលាម៉ោង១១និង៥០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានខេត្តតាកែវ ដោយមានការដឹកនាំ និងសម្របសម្រួល ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានស្រាវជ្រាវ និងបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគហរឿងញៀន បានបញ្ជាក់ថា ក្នុងកំឡុងពេលប្រតិបត្តិការជនល្មើសបានធ្វើការតដៃជាមួយសមត្ថកិច្ច បង្កឲ្យសម្ថតកិច្ចរងគ្រោះចំនួន ២រូប បច្ចុប្បន្នកំពុងជញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ គូសបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានចាប់ខ្លួនជនល្មើសសរុបចំនួន ៧នាក់ ក្នុងនោះមានមេក្លោងធំធ្វើការជួញដូរយ៉ាងសកម្ម ១នាក់ឈ្មោះ រាជ ដកវហូតបានវត្ថុតាងមួយចំនួនរួមមាន ៖ គ្រឿងញៀនមួយចំនួន ,កាំភ្លើងខ្លី ចំនួន ០៣ដើម, គ្រាប់កាំភ្លើង មួយចំនួន និង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម