សន្តិសុខសង្គម
ពលរដ្ឋនៅស្រុកសំឡូត ដែលប្រកបរបរបេះផ្លែសំរ៉ង ប្រឈមគ្រោះថ្នាក់ផង និងខុសច្បាប់ផង
សំរ៉ង គឺជាឈ្មោះផ្លែរុក្ខជាតិម្យ៉ាងដែលភាគច្រើនគេយកវាមកធ្វើជាបង្អែមដ៏មានឱជារស់ឆ្ងាញ់ពិសា ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលចូលក្នុងព្រៃដើររកផ្លែសំរ៉ង វាមិនខុសច្បាប់ទេប្រសិនបើពួកគាត់ត្រឹមតែដើររើសយកផ្លែទុំៗដែលជ្រុះយកមកលក់ឬទទួលទាន។

បើតាមការលើកឡើងពីប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងស្រុកសំឡូត បាននិយាយថា បច្ចុប្បន្នដើមសំរ៉ង ដែលដុះនៅក្នុងព្រៃជ្រៅក្បែរព្រំដែនថៃ គឺស្ទើរតែផុតពូជអស់ទៅហើយ ដោយសារតែប្រជាពលរដ្ឋទាំងនោះ ពុំបានឡើងអង្រួនដើម្បីរើសយកផ្លែសំរ៉ងទុំនោះឡើយ ផ្ទុយទៅវិញបើឃើញផ្លែចាស់ច្រើន គឺពួកគាត់តែងតែកាប់ដើមផ្ដួលរំលំដើម្បីបេះយកទាំងផ្លែទុំ និងផ្លែចាស់ខ្ចីគ្មានសល់ ដើម្បីយកមកហាលឱ្យក្រៀម និងលក់ចេញទៅលើទីផ្សារដែលទាំងនេះហើយជាបញ្ហាប្រឈមនឹងផ្លូវច្បាប់។

ប្រភពដដែលបានបន្តថា បច្ចុប្បន្នប្រជាពលរដ្ឋដែលដើររកផ្លែសំរ៉ងក្នុងព្រៃជ្រៅៗ ភាគច្រើនគឺរស់នៅក្នុងភូមិអូរអណ្ដូង ឃុំសំឡូត ដែលនៅទីនោះមានឈ្មួញធំៗចាំទទួលទិញសំរ៉ងដែលហាលស្ងួតរួចហើយ ដែលកាលពីមុនផ្លែសំរ៉ងនេះគឺមាននាំចេញខ្លះៗចូលទៅក្នុងប្រទេសថៃ តាមច្រកតំបន់៤០០ ប៉ុន្តែមួយរយៈក្រោយមកនេះ ថៃក៏ផ្អាកទទួលទិញដែរ ដោយសារតែមានឈ្មួញធំៗមកពីប្រទេសវៀតណាមមកទទួលទិញក្នុងតម្លៃពី ៥មុឺន ទៅ ៦មុឺនរៀល ក្នុងមួយគីឡូក្រាម ដោយសារតែតម្លៃបានខ្ពស់កប់ពពកបែបនេះហើយ ទើបធ្វើឲ្យប្រជាពលរដ្ឋដែលប្រកបមុខរបរចូលព្រៃនេះព្យាយាមដើររកដើមសំរ៉ង ដើម្បីកាប់រំលំបេះផ្លែគ្មានសល់ រហូតថ្មីៗក៏មានអ្នកស្លាប់ដោយសារដើមសំរ៉ងដួលសង្កត់ផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”