សន្តិសុខសង្គម
គម្រោងស្ថាបនាផ្លូវបេតុង ៨គីឡូម៉ែត្រ លើខ្នងទំនប់អាងកំពីងពួយ នឹងបញ្ចប់នៅចុងឆ្នាំនេះ
គម្រោងផ្លូវបេតុងមួយខ្សែ ដែលស្ថិតនៅលើខ្នងទំនប់អាងកំពីងពួយ ដែលមានទីតាំងក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលកំពុងស្ថាបនា នឹងត្រូវបញ្ចប់គម្រោងសាងសង់នាចុងឆ្នាំ២០២៥នេះ ដែលគម្រោងមួយនេះ ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ មានការសប្បាយរីករាយយ៉ាងក្រៃលែង ដោយសារតែកន្លងមកផ្លូវលើខ្នងទំនប់អាងដែលប្រជាពលរដ្ឋធ្វើដំណើរមានការលំបាកខ្លាំង។

លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានលើកឡើងថា ផ្លូវមួយខ្សែនេះ គឺមានគម្រោងចាក់បេតុង ដោយមានទទឹង ៨ម៉ែត្រ បណ្ដោយ ៨.០០០ ម៉ែត្រ ( លើខ្នងទំនប់ទាំងស្រុង ) គឺជាគម្រោងអភិវឌ្ឍន៍របស់ក្រសួងធនធានទឹកនិងឧតុនិយម។

លោកប្រធានមន្ទីរបានបន្តថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលក្នុងការធ្វើដំណើរឆ្លងកាត់ចាប់ពីចុងទំនប់ម្ខាងដល់ចុងម្ខាងទៀត ដែលមានចម្ងាយជិត ១០គីឡូម៉ែត្រ ហើយម្យ៉ាងវិញទៀតនៅលើខ្នងទំនប់នេះក៏សម្បូរទៅដោយប្រជាពលរដ្ឋ និងភ្ញៀវទេសចរទៅកម្សាន្ដនាចុងសប្តាហ៍ ឬថ្ងៃសម្រាកផងដែរ ទើបក្រសួងសម្រេចបង្កើតគម្រោងនេះឡើង ដើម្បីឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។

គួរបញ្ជាក់ដែរថា អាងទឹកកំពីងពួយនៅរដូវវស្សា គឺអាចស្តុកទឹកបានរហូតដល់ ១១០លានម៉ែត្រគូប ហើយក៏ជាទស្សនីយភាពមួយដ៏ស្រស់ត្រកាល ដែលភ្ញៀវទេសចរអាចមើលឃើញផ្ទៃទឹកធំល្វឹងល្វើយលាតសន្ធឹងពីភ្នំម្ខាងទៅភ្នំម្ខាង សឹងដាច់កន្ទុយភ្នែក ដោយរដូវបុណ្យទានម្ដងៗ គេសង្កេតឃើញភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានចុះទៅងូតទឹកលេងកម្សាន្តនៅខាងក្រោមទ្វារទឹកដែលមានទឹកហូរថ្នាក់ៗតាមកម្មជណ្ដើរ យ៉ាងសប្បាយរីករាយផងដែរ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


