Connect with us

សន្តិសុខសង្គម

ប្រទះឃើញសពទារកម្នាក់នៅក្នុងថង់ខ្មៅ ដែលគេយកមកប្លុងចោលក្បែរផ្សារទួលគោក

បានផុស

នៅ

សពទារកម្នាក់ដែលមានជាប់ទាំងទងសុខ ត្រូវបានអ្នកប្រមូលសំរាមប្រទះឃើញនៅក្នុងថង់ខ្មៅមួយដែលគេយកមកប្លុងចោលនៅក្បែរផ្សារទួលគោក។ ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្សារទួលគោក បណ្តោយផ្លូវលេខ ៥៨៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សពទារកខាងលើ មានសភាពដោយមិនកាត់ទងសុកនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៍មានពីបុគ្គលិកផ្នែកប្រមូលសំរាមបានអោយដឹងថា គាត់បានមកប្រមូលសំរាមនៅទីតាំងចំណុចកើតហេតុ ក៏ប្រទះឃើញថង់ខ្មៅមួយដែលឃើញមានទារកម្នាក់ដែលមានគេយកមកប្លុងចោល ទើបបង្កការភ្ញាក់ផ្អើលដល់អាជីវករ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យ។

ប្រភពពីបុរសម្នាក់ដែលរស់នៅក្បែរនោះបានអោយដឹងថា កាលពីវេលាម៉ោង០៤ទាបភ្លឺថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ គាត់បានឃើញស្រ្តីម្នាក់ ដើរកាន់ថង់ខ្មៅចំនួន២ មកបោះចោលក្បែរធុងសំរាម ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍នោះឡើយ ដោយសារស្មានជាថង់សំរាមធម្មតា។ លុះមកដល់ព្រឹកឡើងក៏មានការភ្ញាក់ផ្អើលថា មានសពទារកនៅខាងក្នុងថង់ខ្មៅ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យ និងយកសពទារកទៅវត្តទឹកថ្លា ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម