Connect with us

សន្តិសុខសង្គម

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងដីឡូត៍ ១ កន្លែង មានស្នាមរបួស សង្ស័យឃាតកម្ម

បានផុស

នៅ

សព​បុរស​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ដី​ឡូត៍ ១ កន្លែង ដោយ​មាន​ស្នាម​របួស​ពេញ​ខ្លួន បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃ​ទី ១១ ខែ​មករា ឆ្នាំ ២០២៦ ស្ថិត​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព​បុរស​ខាង​លើ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ មាន​មាឌ​ធំ ពាក់អាវ​ខ្មៅ​ដៃ​វែង ស្លៀក​ខោ​ខ្មៅ​ជើង​វែង អាយុ​ប្រហែល​ជាង ៤០ ឆ្នាំ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ​មាន​​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ក៏​ប្រទះ​ឃើញ​ជនរងគ្រោះ​ដេក​ក្បែរ​របង​ក្នុង​ដី​ឡូត៍​ខាង​លើ ខណៈ​ដើរ​ចូល​ទៅ​មើល​ឃើញ​មាន​ស្នាមរបួស​ឈាម​ពេញ​ខ្លួន និង​ឃើញ​មាន​ដុំ​ថ្ម​ ៤ ៥​ ដុំ​ នៅ​ក្បែរ​នោះ​ដែរ ភ្លាម​ក៏​រាយការណ៍​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចុះ​ពិនិត្យ​ជាក់ស្ដែង។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ពាក់ព័ន្ធ ​រួមទាំង​មន្ត្រី​ការិយាល័យ​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ចុះ​ពិនិត្យ​ជាក់ស្ដែង​ និង​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​សាកសព​ និង​បន្ត​នីតិវិធី​ជុំវិញ​ករណី​មួយ​នេះ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម