សន្តិសុខសង្គម
Update ៖ ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងដីឡូត៍ ០១ កន្លែង នៅខណ្ឌជ្រោយចង្វារ សង្ស័យករណីវាយសម្លាប់
ប្រជាពលរដ្ឋម្នាក់ បានដើរទៅបត់ជើងតូច បែរជាប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងដីឡូត៍ ០១ កន្លែង និងមានដំបងឈើប្រឡាក់ឈាមចោលក្បែរសាកសពទៀតផង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៨ ព្រឹក ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចដីឡូត៍ ០១ កន្លែង តាមបណ្ដោយផ្លូវ OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបឋមពីអ្នកលក់ដូរនៅក្បែរនោះបានប្រាប់ឲ្យដឹងថា កាលពីវេលាចន្លោះម៉ោង ១១ យប់ ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៥ មានមនុស្ស ០១ ក្រុម បានប្រមូលផ្តុំគ្នាអង្គុយផឹកស៊ីនៅចំណុចក្នុងដីឡូត៍ខាងលើ ស្របពេលនោះ ក៏មានការឈ្លោះប្រកែកគ្នាឮៗ ហើយឈ្លោះគ្នាបានបន្តិច រួចក៏ស្ងាត់ទៅវិញ។ លុះមួយសន្ទុះក្រោយមក មានម៉ូតូ ០២ ទៅ ០៣ គ្រឿង បានជិះចេញពីកន្លែងកើតហេតុបាត់ទៅ។

ប្រភពព័ត៌មានដដែលបន្តថា រហូតមកដល់ព្រឹកនេះ ក៏មានប្រជាពលរដ្ឋស្នាក់នៅក្បែរៗ នោះ បានដើរមកចំណុចដីឡូត៍ខាងលើ ដើម្បីបត់ជើងតូច ប៉ុន្តែបែរជាប្រទះឃើញសាកសពបុរសម្នាក់ រួមជាមួយនឹងដំបងឈើមានប្រឡាក់ឈាមក្បែរទីតាំងកើតហេតុ។ ភ្លាមៗ អ្នកឃើញហេតុការណ៍បាន ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍តែម្ដង។

បច្ចុប្បន្នសពកំពុងត្រូវបាននគរបាលជំនាញធ្វើកោសល្យវិច័យ។ ដោយឡែកចំពោះមូលហេតុច្បាស់លាស់សមត្ថកិច្ចកំពុងស្រាវជ្រាវលម្អិតបន្ថែម៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


