Connect with us

សន្តិសុខសង្គម

ប្រទះឃើញសពកុមារាអាយុប្រមាណ ២ ខួប មានសភាពហើមស្អុយ នៅមាត់អូរ លើផ្លូវជាតិលេខ ៦ អា

បានផុស

នៅ

ប្រទះឃើញ​សព​កុមារា​អាយុ​ប្រមាណ ២ ខួប ម្នាក់ ត្រូវ​បាន​គេ​យក​ទៅ​ប្លុង​ចោល​នៅ​មាត់​អូរ ក្នុង​សង្កាត់​ព្រែក​លាប ផ្អើល​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៤ រសៀល ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០២៦ នៅ​ចំណុច​មាត់​អូរ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦ អា ភូមិ​បាក់​ខែង ក្នុង​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួកគាត់​ជា​អ្នក​រស់នៅ​ក្បែរ​តំបន់​ខាងលើ ដោយ​នៅ​វេលា​ម៉ោង​ជាង ៣ គាត់​បាន​ដើរ​មក​ខាងក្រៅ​ផ្ទះ ក៏​ស្រាប់តែ​ធុំក្លិន​ស្អុយ​ចេញពី​ចំណុច​មាត់​អូរ។ ភ្លាមៗ នោះ ស្មានថា​ជា​ក្លិន​កណ្តុរ​ដែល​ងាប់ ទើប​មិន​ចាប់អារម្មណ៍។ លុះ​មួយសន្ទុះ​ក្រោយ ក្លិន​ស្អុយ​កាន់តែ​ខ្លាំង​ទៅៗ ទើប​សម្រេចចិត្ត​ដើរ​មក​មើល បែរជា​ប្រទះឃើញ​សាកសព​កុមារា​វ័យ​ប្រហែល ២ ខួប ម្នាក់ សភាព​ហើម ​រុយ​រោម នៅ​មាត់​អូរ​ខាង​លើ​នេះ។ ខណៈ​នោះ ប្រជាពលរដ្ឋ បាន​ប្រញាប់ប្រញាល់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​ហ៊ុមព័ទ្ធ និង​ត្រួតពិនិត្យ​តែម្ដង។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចក្ខុ​កោសល្យវិច័យ បាន​ដឹក​សព​យក​ទៅ​ត្រួតពិនិត្យ​នៅ​វត្ត ​ស្វែងរក​មូលហេតុ នៃ​ការ​ស្លាប់ ដើម្បី​រក​ជនល្មើស​ផង​ដែរ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម