សន្តិសុខសង្គម
សមត្ថកិច្ចខេត្តកណ្ដាលបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធការឆបោកតាមអនឡាញជិត៥០០នាក់
កម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន៨សញ្ជាតិ សរុប ៤៩១នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានត្រួតពិនិត្យលើរថយន្តដឹកជនបរទេសក្នុងភូមិសាស្ត្រក្រុងតាខ្មៅ, ស្រុកកណ្តាលស្ទឹង និងក្រុងសំពៅពូន បានរកឃើញជនជាតិបរទេសជាជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ប៉ាគីស្ថាន, ឥណ្ឌា, បង់ក្លាដេស, មីយ៉ាន់ម៉ា សរុបចំនួន ៤៩១នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៦នាក់ ។

សមត្ថកិច្ចក៏បានឃាត់រថយន្តចំនួន ២៨គ្រឿង ក្នុងនោះរថយន្តកូរ៉េដឹកទំនិញ ០២គ្រឿង និងរថយន្ត ប្រភេទទេសចរណ៍២៦ គ្រឿង(ធំ១គ្រឿង) និងដកហូតសម្ភារ:ជាវត្ថុតាងដើម្បីរក្សាទុករួមមាន ម៉ូនីទ័រ ចំនួន ៧៨គ្រឿង, ធុងCPU ចំនួន ១០គ្រឿង, ទូរស័ព្ទដៃ ចំនួន១៧៧គ្រឿង, ដុំទប់ភ្លើង ចំនួន០២ គ្រឿង, key board ចំនួន ៤៩គ្រឿង, ទូរទស្សន៍ ចំនួន ០១គ្រឿង, និងសម្ភារ:សម្រាប់តភ្ជាប់ប្រពន្ធ័ផ្សេងមួយចំនួនទៀត។

ជនដែលត្រូវបានឃាត់ខ្លួនទាំងអស់ ត្រូវបានសម្ថកិច្ចអនុញ្ញាតឱ្យស្នាក់នៅក្នុងបរិវេណនៃសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង ជាបណ្តោះអាសន្ន ដោយមានការយាមកាមម៉ត់ចត់ ខណៈគណៈបញ្ជាការឯកភាពស្រុកកណ្តាលស្ទឹងកំពុងដំណើរការ នីតិវិធីតាមច្បាប់ជាធរមាន៕
អត្ថបទ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


