Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខណ្ឌចំការមនបង្រា្កបទីតាំងឆបោកតាមអនឡាញឃាត់ខ្លួនមនុស្សប្រុសស្រី១២៧នាក់

បានផុស

នៅ

កម្លាំងគណបញ្ជាការឯកភាពខណ្ឌចំការមនបានបើកប្រតិបត្តិការចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឃាត់ខ្លួនជនសង្ស័ងប្រុសស្រីចំនួន១២៧នាក់ ក្នុងនោះមាន៤សញ្ជាតិផ្សេងៗគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅចំណុវផ្ទះលេខ២១ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ក្រោមការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានដកហូតសម្ភារវត្ថុតាងមួយចំនួន។

ក្រុមជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពរាជធានី ខេត្តក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវចេញប្រតិបត្តិការស្រាវជ្រាវ ឆ្មក់ចុះបង្ក្រាបរាល់ទីតាំងណាដែលមានការលួចលាក់បំពួនប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធអនឡាយ ដោយបានឃាត់ខ្លួនជនសង្ស័យជាច្រើនជាបន្តបន្ទាប់៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម