Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនយុវជន ០៤ នាក់ ករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០២៥ ម្សិលមិញ ក្មេង​ទំនើង ០១ ក្រុម មាន​គ្នា ០៤ នាក់ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​បង្ហោះ​តាម​ផ្លូវ​សាធារណៈ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ចំណុច​ផ្លូវ​បេតុង​លេខ ៤២ ភូមិ​ត្រពាំង​អា​រ័ក្ស សង្កាត់​ឪឡោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេង​ទំនើង​ទាំង ០៤ នាក់ រួមមាន ៖ ទី០១-ឈ្មោះ ពក ម៉េងឃី ភេទ​ប្រុស ជា​សិស្ស ស្នាក់នៅ​ភូមិ​ព្រៃ​កុដ្ឋ សង្កាត់​កំបូល ខណ្ឌ​កំបូល (​ជា​អ្នកបើកបរ​)។ ទី០២-ឈ្មោះ ណេង ផានុន ភេទ​ប្រុស ជា​សិស្ស ស្នាក់នៅ​ភូមិ​តា​នួន សង្កាត់​កំបូល ខណ្ឌ​កំបូល (ជា​អ្នក​ជិះ​ខាងក្រោយ​)។ ទី០៣.​ឈ្មោះ ដាក់ សឺឌី ភេទ​ប្រុស ជា​សិស្ស ស្នាក់នៅ​ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​កំបូល (​ជា​អ្នកបើកបរ​)។ ទី០៤-ឈ្មោះ ម៉ា គឹមហាក់ ភេទ​ប្រុស ជា​សិស្ស ស្នាក់នៅ​ភូមិ​តា​កេរ្តិ៍ សង្កាត់​កំបូល ខណ្ឌ​កំបូល (​ជា​អ្នក​ជិះ​ខាង​ក្រោយ​)។

ចំណែក​វត្ថុតាង​ចាប់​យក​រួមមាន ៖ ម៉ូតូ​ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1JV-3245 , ម៉ូតូ​ម៉ាក Honda C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ តាកែវ​ 1-W8758 , ម៉ូតូ​ម៉ាក ​Honda C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ ​1LQ-4281។

បច្ចុប្បន្ន យុវជន​ខាង​លើ ត្រូវ​បាន​ណែនាំ​អប់រំ​ធ្វើ​កិច្ចសន្យា​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​ដក​ហូត​ម៉ូតូ​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឪឡោក រយៈពេល ០៣ ខែ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម