សន្តិសុខសង្គម
ដុតសំរាមមិនប្រយ័ត្ន បង្កជាអគ្គិភ័យឆេះផ្ទះប៉ះកង់រថយន្ត ១ កន្លែង នៅខណ្ឌកំបូល
កាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆាបឆេះផ្ទះប៉ះកង់រថយន្ត ១ កន្លែង ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី ៣ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះកើតឡើងបន្ទាប់ពីម្ចាស់ផ្ទះបានដុតសំរាមចោលនៅក្បែរកង់រថយន្ត ហើយចូលទៅសម្រាកក្នុងផ្ទះ។ បន្តិចក្រោយ អណ្តាតភ្លើងបានឆេះរាលដាលខ្លាំងទៅដល់កង់រថយន្ត និងជុំវិញទីតាំង។ ពេលនោះដែរ ប្រជាពលរដ្ឋជិតខាងឃើញហេតុការណ៍ ក៏បានរត់ទៅស្រែកហៅម្ចាស់ផ្ទះ និងទាក់ទងសមត្ថកិច្ចមូលដ្ឋានសុំជំនួយរថយន្តពន្លត់អគ្គិភ័យ។


ប្រភពបន្តថា សមត្ថកិច្ចមូលដ្ឋានបានទាក់ទងកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង មកអន្តរាគមន៍បាញ់ទឹក។


ក្រោយជួយអន្តរាគមន៍បាញ់ពន្លត់ អគ្គិភ័យត្រូវបានពន្លត់ចប់ ដោយប្រើទឹកជាច្រើនគ្រឿង។ ចំពោះសម្ភារៈគឺខូចខាតមួយចំនួនធំ និងខូចខាតរថយន្តប៉ះកង់រថយន្តចល័ត ១ គ្រឿង។ ចំណែកបុរសជាម្ចាស់ផ្ទះសមត្ថកិច្ចនាំយកទៅសួរនាំបន្ត៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


