សន្តិសុខសង្គម
Update ៖ អគ្គិភ័យឆាបឆេះរោងចក្រផលិតចានស្នោយ៉ាងន្ធោសន្ធៅរងការខូចខាតស្ទេីរទាំងស្រុង
ភ្នំពេញ ៖ រោងចក្រផលិតចាន និងប្រអប់ស្នោមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤ រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិសាលាសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ: WEN CONGMU ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រង ។
ទីតាំងខាងលេីជា ប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ ៥០០០ម៉ែត្រការ៉េ ដោយរងការខូចខាតប្រម៉ាណ៨០ភាគរយសម្ភារៈ រួមមានម៉ាស៊ីនទាញស្នោចំនួន ០១គ្រឿង, ចានស្នោផលិតរួចចំនួន ៤០,០០០បេ (១បេមាន៧០០ចាន) និងស្នោមិនទាន់ផលិតចំនួន ៤០០ដុំ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញផ្សែងហុយចេញពីទីតាំងរោងចក្រខាងលេីយ៉ាងខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងកម្មករនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ជាច្រេីន តែដោយសារស្ថានភាពភ្លេីងឆេះកាន់តែខ្លាំងឡេីង ទេីបរាយការណ៍ទៅអាជ្ញាធរ មានសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យគ្រប់អង្គភាពមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពីទទួលព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យគ្រប់អង្គភាពបានចេញទៅអន្តរាគមន៍ភ្លាមៗ ។
ក្នុងរង្វង់ប្រតិបត្តិការខាងលេី សមត្ថកិច្ចប្រេីប្រាស់រថយន្តការិយាល័យពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣៦ឡាន ស្មើនឹង ២១៦ម៉ែត្រគូប ។

រថយន្តអគ្គិភ័យក្រសួងមហផ្ទៃចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប ។
រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ២០ម៉ែត្រគូប ។
រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។

អគ្គិភ័យត្រូវបានពន្លត់ចប់ នៅម៉ោង ៥នឹង៣០នាទីល្ងាច ថ្ងៃខែ ឆ្នាំដដែល ។ ដោយមិនមានមនុស្សរងរបួសនិងរាលដាលដល់ទីតាំងផ្សេងទៀតឡេីយ៕
ដោយ៖ សុខា





-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


