Connect with us

សន្តិសុខសង្គម

គណៈបញ្ជាការឯកភាពសង្កាត់ច្បារអំពៅទី២ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បានផុស

នៅ

កម្លាំងគណបញ្ជាការឯកភាពនៃរដ្ឋបាលសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងប្រតិបត្តិការចុះធ្វើរដ្ឋបាលនៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ បានអោយដឹងថា ការឃាត់ខ្លួនក្រុមជនសង្ស័យទាំងធ្វើឡើងក្រោមការសហការរវាងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅទី២ និងកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ ចុះធ្វើរដ្ឋបាលនៅភូមិដើមចាន់ ដែលជាតំបន់សំណង់អនាធិបតេយ្យ។ ស្របពេលកម្លាំងចុះធ្វើរដ្ឋបាល ក៏បានឃើញជនសង្ស័យ០៥នាក់ កំពុងអង្គុយប្រមូលផ្តុំគ្នានៅទីនោះ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច រួមជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ ធ្វើការត្រួតពិនិត្យលើទឹកនោមរកឃើញថា ជនសង្ស័យទាំង០៥នាក់ សុទ្ធតែមានសារធាតុញៀន រួចក៏បញ្ជូនមកទីស្នាក់ប៉ុស្តិ៍ធ្វើការសាកសួរ។

ក្រោយការសាកសួរ ក្រុមជនសង្ស័យទាំង០៥នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម