សន្តិសុខសង្គម
កម្ពស់ទឹកស្ទឹងសង្កែ ឡើងហួសកម្រិតដែលត្រូវប្រកាសអាសន្ន
ទឹកស្ទឹងសង្កែកំពុងទទួលរងឥទ្ធិពលជំនន់ទឹកភ្លៀង ដែលបានធ្លាក់យ៉ាងខ្លាំងនៅឯក្បាលស្ទឹង គឺនៅក្នុងស្រុកសំឡូត ដែលរហូតមកទល់ពេលនេះ ទឹកស្ទឹងកំពុងហក់ឡើងយ៉ាងខ្លាំង និងលឿនដែលធ្វើឲ្យកម្ពស់ទឹកឡើងផុតពីកម្រិតប្រកាសអាសន្ន។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកភ្លៀងបានជន់លិចឃុំចំនួន៣ ក្នុងស្រុកសំឡូត គឺឃុំសំឡូត ឃុំតាសាញ និងឃុំតតោក ដែលបានលិចផលដំណាំ ផ្លូវថ្នល់ និងលំនៅឋានប្រជាពលរដ្ឋមួយចំនួន ដែលជំនួនទឹកភ្លៀងនេះ បានបន្តធ្លាក់មកក្នុងស្ទឹងសង្កែ នឹងធ្វើឲ្យទឹកស្ទឹងចាប់ផ្ដើមជន់ជាបណ្ដើរៗ និងលឿនជាទីបំផុត។
នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះគេសង្កេតថា ទឹកស្ទឹងមានសភាពពេញប្រៀប នឹងអាចហូរចេញនៅចំណុចណាដែលមាត់ជ្រាំងមានសភាពទាបជាងគេ។ ព្រោះបើតាមកម្ពស់ទឹកអាចដល់កម្រិតដែលត្រូវប្រកាសអាសន្ន។

លោក ខៃ សុដា ប្រធានស្ដីទីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២កញ្ញានេះថា នៅព្រឹកនេះទឹកស្ទឹងមានកម្ពស់ ១,៧៦ ម៉ែត្រ ដែលលើសពីកម្រិតប្រការសន្ន គឺត្រឹមតែ ១,៧០ ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងកម្រិតកម្ពស់នេះ គឺជាកម្ពស់ចុងក្រោយនៃជម្រាលទឹក ព្រោះបែកខាងលើស្ទឹងក៏រាំងភ្លៀង ហើយទ្វារទឹកទំនប់កង្ហត ក៏បានទម្លាក់ចុះជាបណ្ដើរៗហើយដែរ ចំណែកទ្វារទឹកសាលាតាអន ក៏បានបើកចំហយ៉ាងពេញទំហឹង ដើម្បីឲ្យទឹកធ្លាក់ឆ្ពោះទៅកាន់ទន្លេសាប ដូច្នេះទឹកអាចស្រកវិញនៅពេលល្ងាចនេះ ប៉ុន្តែផលដំណាំរបស់ប្រជាកសិករមួយចំនួននៅស្រុកឯកភ្នំ អាចមានការប៉ះពាល់បន្តិចបន្តួច ព្រោះដោយសារតែផលស្រូវគឺកសិករបានប្រមូលអស់ប្រមាណ ៩០% រួចទៅហើយ។ បើទោះបីជាយ៉ាងនេះក្តីក៏លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលសាងសង់នៅតាមបណ្ដោយដងស្ទឹងសង្កែគឺដាច់ខាតត្រូវតែប៉ះពាល់ ១០០% នេះបើយោងទៅតាមកម្រិតទឹកដែលឡើងហួសពីកម្រិតប្រកាសអាសន្ន៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ចរាចរណ៍១០ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៩ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១០ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


