Connect with us

កីឡា

វ័យ​ត្រឹម​​ ១៩​ឆ្នាំ​ផ្ញើ​សារ​លើក​ទឹកចិត្ត​ដល់​នារីៗ​ឲ្យ​លេង​កីឡា​ពី​ ម៉ី​ម៉ីៗ​ ថា​​អ្នក​ខ្លាំងៗ​ក៏​ចាប់​ផ្ដើម​ពី​អត់​ចេះ​ដែរ​

បានផុស

នៅ

អតីត​កីឡាការិនី​លីប្រូ​របស់​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ម៉ីម៉ី​ ថា​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​កីឡា​បាល់ទះ​គួរ​សាក​ចាប់​ផ្ដើម​ហ្វឹកហាត់​បាន​ កុំ​ខ្លាច​ កុំ​ខ្មាស់​គេ​ ព្រោះ​អ្នក​ខ្លាំងៗ​ក៏​ចាប់​ផ្ដើម​ពី​អត់​ចេះ​សោះ​ដូច​គ្នា​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម៉ីម៉ី ប្រកួត​កន្លងទៅ (រូបភាព​ផេក Castor)

កីឡា​ការិនី​ ខូវ វីវៀន (ម៉ីម៉ី​) បាន​ឲ្យ​ដឹង​ថា​ ប្រសិន​បើ​យុវជន​ពិសេស​នារី​ៗ​ដែល​ស្រឡាញ់​វិស័យ​បាល់ទះ​នេះ​គួរ​សាក​ចាប់​ផ្ដើម​ហ្វឹកហាត់​បាន​កុំ​ខ្លាច​ កុំ​មាន​ការ​ខ្មាស​អៀន​ កុំ​គិត​ថា​ខ្លួន​មិន​អាច​ធ្វើ​បាន​ឲ្យ​សោះ។​ ការ​ខ្មាសអៀន​គឺ​ធ្វើ​ឲ្យ​ម្នាក់ៗមិន​រីកចម្រើន​ទៅ​មុខ​នោះ​ឡើយ។​

កីឡាករ​ ឬ​អ្នក​ខ្លាំង​ខាង​បាល់ទះ​នេះ​មុន​មាន​សមត្ថភាព​បែប​នេះ​ក៏​ឆ្លងកាត់​ការ​ចាប់​ផ្ដើម​ពី​មិន​ចេះ​សោះ​ដូច​គ្នា​ ប៉ុន្តែ​ការ​ខំប្រឹង​ប្រែង​តស៊ូ​ទើប​ធ្វើ​ឲ្យ​សមត្ថភាព​កើន​ឡើង​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​បាន។​ យ៉ាងណា​ប្រសិន​បើ​ស្រឡាញ់​កីឡា​មួយ​ហើយ​ឆ្លៀត​ចូល​លេង​ទៅ​ និង​ចេះ​សួរ​ពី​របៀប​លេង​របស់រៀមច្បង​លេង​ធ្វើ​ដូចម្ដេច​បាន​ល្អ​ ធ្វើ​ដូច​ម្ដេច​លោត​បាន​ខ្ពស់​ ឬ​ធ្វើ​ដូច​ម្ដេច​ទើប​កើន​ឡើង​សមត្ថភាព​ទៅ​បាន​។​

ម៉ីម៉ី ប្រកួត​កន្លងទៅ

ការ​លេង​កីឡា​បាល់ទះ​គឺ​ល្អ​សម្រាប់​សុខភាព​ និង​ល្អ​លើ​ស្មារតី​ទៀត​ផង។​ លេង​បាល់ទះ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​ការ​ផ្ចង់អារម្មណ៍​ ផ្ដោត​លើ​ការងារ​ច្បាស់លាស់​បាន​ល្អ​ណាស់​ជាក់​ស្ដែង​មិន​ថា​នៅ​ពេល​ប្រកួត​បាល់ទះ​គឺ​ផ្តោត​តែ​បាល់ទះ​ប៉ុណ្ណោះ។​ ងាក​មក​ការ​សិក្សា​ដូច​គ្នា​គឺ​មាន​ការ​ផ្ដោត​អារម្មណ៍​បាន​ល្អ​តែ​ការ​សិក្សា​ដែល​វា​បញ្ជាក់​ពី​ការ​ខុស​គ្នា​ដាច់​មុន​ការ​ហ្វឹកហាត់។​

ម៉ីម៉ី លីប្រូក្រសួងមហាផ្ទៃ

បញ្ជាក់​ដែរ​ថា​ កីឡា​ការិនី​ ខូវ វីវៀន (ម៉ីម៉ី​)​ ជា​អ្នក​ស្រឡាញ់​កីឡា​ និង​មាន​សមត្ថភាព​លេង​កីឡា​បាន​ច្រើន​ប្រភេទ​ផង​ដែរ។​ រូប​គេ​លេង​កីឡា​មិន​ក្រោម​ឆ្នាំ​នោះ​ទេ​បើ​ទោះ​ជា​ខ្លួន​នៅ​ក្មេង​ និង​កំពុង​សិក្សា​រៀន​សូត្រ​យ៉ាងណា​ក្ដី។​ ម៉ីម៉ី​ ជា​អតីត​កីឡា​ការិនី​ក្រុម​បាល់ទះ​ក្រសួង​មហាផ្ទៃ។​ រូប​គេលេង​ក្នុង​តំណែង​លីប្រូ។​ ដោយ​សារ​តែ​ជាប់​ទៅ​បន្ត​ការ​សិក្សា​នៅ​អូស្ត្រាលី​អតីត​លីប្រូ​ម្នាក់​នេះ​ត្រូវ​ផ្អាក​ការ​លេង​បាល់ះ​ និង​បាន​ចេញ​ដំណើរ​ទៅ​អូស្ត្រាលី​ តាំង​ពី​ថ្ងៃ​ទី២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នេះ​មក​ម្ល៉េះ៕​

ម៉ីម៉ី ប្រកួត​កន្លងទៅ

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម