កីឡា
ឆោម ទីណា ពិបាកទៅរួចមែន ប៉ុន្តែនៅបន្តក្ដីស្រមៃចង់ជាប់ជម្រើសជាតិបាល់ទះកម្ពុជាថ្ងៃណាមួយ
ស្មាត់របស់សមាគមបាល់ទះក្រសួងមហាផ្ទៃ កីឡាករ ឆោម ទីណា ថាក្ដីស្រមៃនេះធំ និងពិបាកបន្តិចមែន ប៉ុន្តែរូបគេនៅតែចង់ជាប់ជាកីឡាករជម្រើសជាតិនៅថ្ងៃណាមួយដើម្បីជួយបង្កើតស្នាដៃជូនជាតិមាតុភូមិពិសេសមេដាយលើឆាកអន្តរជាតិ។

កីឡាករ ឆោម ទីណា
កីឡាករវ័យក្មេងរបស់សមាគមនបាល់ទះក្រសួងមហាផ្ទៃ ឆោម ទីណា បានឲ្យដឹងថា វិស័យកីឡាបាល់ទះនេះគឺរូបគេស្រឡាញ់ខ្លាំង ពោលកាលពីក្មេងៗនៅតែនិងតារាបាល់ប៉ុណ្ណោះ។ ពេលខ្លះលេងបាល់ស្ទើតែគ្មានញុំបាយញុំទឹកទៅទៀតឯណោះ។

កីឡាករ ឆោម ទីណា និងមិត្តរួមក្រុម
ស្មាត់មកពីខេត្តបាត់ដំបងរូបនេះបន្ថែមទៀតថា ចាប់តាំងពីមករួមរស់នៅសមាគមបាល់ទះក្រសួងមហាផ្ទៃមកការហ្វឹកហាត់បានល្អតាមបែបស្ដង់ដា និងឆ្លងកាត់ការប្រកួតតូច-ធំ ច្រើនមកបានធ្វើឲ្យរូបគេកើនឡើងសមត្ថភាពជាបន្តបន្ទាប់។ ក្ដីស្រមៃក្នុងវិស័យបាល់ទះនេះគឺរូបគេចង់ជាប់ជាកីឡាករជម្រើសជាតិនៅថ្ងៃណាដើម្បីបង្កើតស្នាដៃជូនជាតិមាតុភូមិ។ បើទោះជាក្ដីស្រមៃនេះធំពេក និងពិបាកសម្រេចយ៉ាងណ ប៉ុន្តែខ្លួននៅតែចិញ្ចឹមចិត្តខំប្រឹងប្រែងសង្ឃឹមថាបានដូចបំណងក្នុងថ្ងៃណាមួយ។

ឆោម ទីណា និងក្រុមមហាផ្ទៃ
បញ្ជាក់ដែរថា ឆោម ទីណា ជាកីឡាករនៃសមាគមបាល់ទះក្រសួងមហាផ្ទៃ។ រួមគេចូលហ្វឹកហាត់ជាមួយមហាផ្ទៃជាច្រើនឆ្នាំមកហើយ និងបានជួយក្រុមឲ្យឈ្នះមេដាយ ពានរង្វាន់ ពិសេសនោះក្នុងព្រឹត្តិការណ៍កីឡានគរបាលពិភពលោកជានៅប្រទេសកាណាដា និងសហរដ្ឋអាមេរកជាដើម៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


