កីឡា
សង្ឃសៅលិញ ១៦ អង្គ និងអ្នកគុនល្បុក្កតោ ៤៥ នាក់សម្តែងមហោស្រពក្បាច់គុន នៅប្រាសាទបាយ័ន
កីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជាប្រមាណ ៤៥ នាក់ និងព្រះសង្ឃសៅលិញរបស់ចិន ១៦ អង្គ នឹងសម្តែងក្នុង«មហោស្រពក្បាច់បុរាណចម្រុះ»រវាងកម្ពុជា និងចិន ដើម្បីលើកកម្ពស់ក្បាច់គុនបុរាណនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍។

ព្រះសង្ឃសៅលិញ និងប្រតិភូនៃប្រទេសចិនបាននិមន្ត-ធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គ្រាន់តែមកដល់ប្រទេសកម្ពុជាភ្លាម អ្នកគុននិយមសៅលិញចិនបានបង្ហាញក្បាច់គុននៅអាកាសយានដ្ឋានអន្តរជាតិតេជោតែម្តង។

តាមការឲ្យដឹងពី លោក អ៊ូ តារា អគ្គលេខាធិការនៃសហព័ន្ធគុនល្បុក្កតោកម្ពុជា ថា ព្រះសង្ឃសៅលិញចិន មានចំនួន ១៦ អង្គ នឹងសម្តែងក្បាច់គុនបុរាណរបស់ចិនមានដូចជា ក្បាច់គុនកុងហ្វូ ថៃជី និងក្បាច់គុនផ្សេងៗទៀត។ ចំណែកភាគីកម្ពុជា មានកីឡាករ កីឡាការិនីចំនួន ៤៥ ដែលត្រូវសម្តែងក្បាច់គុនបុរាណខ្មែររួមគ្នាដូចជា គុនល្បុក្កតោ ក្រពើហា ខ្លាក្រាប ស្រង៉ប៉ែន គុនផ្គាក គុនខែល គុនដាវ គុនកងយោធពលខេមរភូមិន្ទ គុនខ្មែរ និងយុទ្ធក្រមខម។

នេះជាកិច្ចសហប្រតិបត្តិការគ្នារវាងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍កម្ពុជា ដើម្បីលើកកម្ពស់ ផ្សព្វផ្សាយក្បាច់គុនបុរាណ ក៏ដូចជាជំរុញវិស័យទេសចរណ៍នៅកម្ពុជា។ ជាពិសេសជំរុញលើការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនចិនដែលកម្ពុជា បានលើកលែងទិដ្ឋាការពីថ្ងៃទី១៥ ខែមិថុនា ដល់ទី១៥ ខែតុលា ឆ្នាំ ២០២៦។

នេះមិនមែនជាលើកទី១ទេដែល ព្រះសង្ឃសៅលិញចិននិមន្តមកសម្តែងក្បាច់គុនបុរាណនៅប្រទេសកម្ពុជា។ កាលពីឆ្នាំ ២០២៤ សង្ឃសៅលិញក៏បានមកសម្តែងក្បាច់គុនជាមួយកីឡាករ កីឡាការិនីល្បុក្កតោកម្ពុជានៅប្រាសាទបាយ័នដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

សូមបញ្ជាក់ ការសម្តែងមហោស្រពក្បាច់គុនចចម្រុះកម្ពុជា-ចិន រវាងព្រះសង្ឃសៅលិញ និងកីឡាករ កីឡាការិនីល្បុក្កតោ នឹងធ្វើនៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ នៅបរិវេណ ប្រាសាទបាយ័ន ខេត្តសៀមរាប៕

អត្ថបទ៖ វិរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


