ព័ត៌មានអន្ដរជាតិ
ចិនបង្ហាញមនុស្សយន្តចេះក្បាច់គុនកុងហ្វូ
ក្រុមហ៊ុនមនុស្សយន្តចិន AgiBot បានបញ្ចេញវិដេអូ ដែលបង្ហាញពីមនុស្សយន្តដើរដោយបញ្ញាសិប្បនិម្មិត (AI) ឈ្មោះថា «Lingxi X2» សម្តែងក្បាច់គុនកុងហ្វូ បំបែកក្តារ និងងើបពីដួលវិញ បានល្បឿន និងមានភាពច្បាស់លាស់។ នេះបើការចុះផ្សាយរបស់កាសែត VnExpress ដោយផ្អែកលើវិដេអូបង្ហោះនៅលើយូធូប។

មនុស្សយន្ត X2 ដែលមានកម្ពស់ ១,៣ ម៉ែត្រ និងទម្ងន់ ៣៣,៨ គីឡូក្រាម អាចបន់បែនបានច្បាស់លាស់ និងអាចទប់លំនឹងរបស់វា។ វាអាចសម្តែងក្បាច់គុន និងក្រោកពីផ្កាប់មុខដោយខ្លួនឯង ដោយមិនត្រូវការជំនួយនោះទេ។
ដោយទទួលបានងារថា «មនុស្សយន្តថាមវន្ត» X2 អាចឆ្លើយតបទៅនឹងទំនាក់ទំនងរបស់មនុស្សក្នុងរយៈពេលត្រឹមប៉ុន្មានមីលីវិនាទីប៉ុណ្ណោះ ពោលគឺវារហ័សក្នុងការឆ្លើយតប ដោយប្រើប្រាស់បច្ចេកវិទ្យាទាក់ទងពហុម៉ូដ (Multimodal Engagement)។
វាអាចវិភាគការបញ្ចេញទឹកមុខ និងសម្លេង ដើម្បីចាប់យកសញ្ញាអារម្មណ៍ និងឆ្លើយតបទៅវិញ ជាមួយនឹងកាយវិការ និងចលនាដូចមនុស្ស។ ការរចនារបស់វារួមមានដំណកដង្ហើម ការយល់ដឹងពីបរិយាកាស និងភាសាកាយវិការរស់រវើក ដើម្បីកែលម្អទំនាក់ទំនង ជាដើម។

មែនទែនទៅ AgiBot ប្រើប្រាស់ AI ឈ្មោះ Genie Operator-1 (GO-1) ដើម្បីឱ្យ X2 ដំណើរការដោយមិនចាំបាច់បង្រៀនជាមុន។ ម៉ូឌែល AI ដដែល អនុញ្ញាតឱ្យ X2 សម្របខ្លួនទៅនឹងការកំណត់ដែលមិនធ្លាប់ស្គាល់ ដោះស្រាយកិច្ចការផ្សេងៗ និងដំណើរការលើវេទិកាមនុស្សយន្តជាច្រើន។
គួរគូសបញ្ជាក់ថា X2 ដែលមានចលនាដ៏ស្វាហាប់ និងការយល់ដឹងអំពីអារម្មណ៍ ត្រូវបានដាក់ដំណើរការក្នុងខែមីនា ឆ្នាំ ២០២៥ សម្រាប់ការប្រើប្រាស់ក្នុងគោលបំណងទូទៅក្នុងវិស័យដូចជា ការថែទាំសុខភាព និងការអប់រំ ជាកន្លែងដែលវាអាចបម្រើជាមេផ្ទះ អ្នកមើលការខុសត្រូវ ឬជំនួយការសន្តិសុខជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


