កីឡា
អេលីត ពិសិដ្ឋ រាល់ថ្ងៃនេះបើប្រកួតខ្លាំងដូចរៀមច្បង ឃីម ឌីម៉ា មិនដឹងសប្បាយចិត្តយ៉ាងណាទេ
អ្នកលេងគុនខ្មែរជំនាន់ក្រោយ អេលីត ពិសិដ្ឋ ថារូបគេជាអ្នកគាំទ្រ (FAN) កីឡាករជើងចាស់ ឃីម ឌីម៉ា ជាយូរណាស់មកហើយរហូតជំរុញឲ្យខ្លួនចូលចាប់អាជីពប្រដាល់នេះដូចសព្វថែមទៀត និងចង់ឲ្យមានសមត្ថភាពខ្លាំងដូចរៀមច្បងផងដែរនៅថ្ងៃអនាគត។

កីឡាករ អេលីត ពិសិដ្ឋ
កីឡាករ អេលីត ពិសិដ្ឋ បានឲ្យដឹងថា រូបគេស្រឡាញ់ចូលចិត្តការប្រកួតរបស់រៀមច្បង ឃីម ឌីម៉ា តែម្ដងរហូតចាប់អាជីពប្រដាល់នេះ។ រូបគេស្រឡាញ់ និងចូលចិត្ត ឃីម ឌីម៉ា ព្រោះមានស្នៀតប្រកួតល្អ វាយចេញច្បាស់ និងវាយកាចថែមទៀតផង។
អ្នកប្រដាល់ដើមកំណើតពីខេត្តស្វាយរៀងរូបនេះបន្ថែមទៀតថា សព្វថ្ងៃនេះបើឡើងប្រកួតមានសមត្ថភាពដូចរៀចម្បង ឃីម ឌីម៉ា មិនដឹងជាសប្បាយចិត្តដល់កម្រិតណានោះទេ។ រូបគេគ្រាន់តែចង់មានសមត្ថភាពខ្លាំងដូចរៀមច្បងប៉ុណ្ណោះមិនគិតដល់មានកេរ្តិ៍ឈ្មោះ ឬប្រាក់ចំណូលច្រើនដូចនោះឡើយ។

កីឡាករ ឃីម ឌីម៉ា
កូនសិស្សលោក ស៊ន អេលីត ខាងលើបន្ថែមទៀតថា បច្ចុប្បន្ននេះបើនិយាយពីរឿងចិត្តប្រយុទ្ធរូបគេថាមានមិនចាញ់រៀមច្បង ឃីម ឌីម៉ា នោះទេ។ ពោលចិត្តមោះមុនលើសង្វៀនរបស់រៀមច្បងមានប៉ុណ្ណាខ្លួនក៏មានប៉ុណ្ណឹងដូចគ្នា ប៉ុន្តែបើស្នៀតប្រយុទ្ធនោះគឺមិនទាន់អភិវឌ្ឍន៍ដល់នោះឡើយ។

អេលីត ពិសិដ្ឋ ពេលហាត់ជាមួយគ្រូ
បញ្ជាក់ដែរថា អេលីត ពិសិដ្ឋ ជាកីឡាករស្រករក្រោយ និងទើបប្រឡូកក្នុងវិស័យប្រដាល់នេះទើបតែប៉ុន្មានឆ្នាំនោះឡើយ។ រូបគេក៏មានឈ្មោះបណ្ដើរៗផងដែរលើវិស័យប្រដាល់នេះពិសេសបន្ទាប់ពីផ្លាស់ប្ដូរមកកាន់ក្លឹបថ្មីស្របស្រឿយគុនខ្មែររបស់លោក ស៊ន អេលីត ប្រហែលជិតមួយឆ្នាំមកនេះ។ ឃីម ឌីម៉ា ជាអ្នកប្រដាល់ជើងចាស់ និងមានកេរ្តិ៍ឈ្មោះល្បីមួយរូបនៅកម្ពុជា។ អ្នកប្រដាល់ដើមកំណើតពីខេត្តបន្ទាយមានជ័យរូបគេមានស្នៀតប្រយុទ្ធកាច និងចេញស្នៀតច្បាស់ៗក្នុងការប្រកួតរហូតមានអ្នកស្រឡាញ់គាំទ្រយកធ្វើជានិមិត្តរូបជាច្រើនពីក្មេងៗជំនាន់ក្រោយផងដែររួមទាំង អេលីត ពិសិដ្ឋ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


