Connect with us

កីឡា

កំពូល​អ្នក​ប្រដាល់ជប៉ុន Inoue បំបាក់កំពូលអ្នកប្រដាល់ Nakatani បន្តកំណត់ត្រាមិនចាញ់ ១៤ ឆ្នាំ

បានផុស

នៅ

កំពូលអ្នកប្រដាល់សកល ជប៉ុន Naoya Inoue បានបន្តគ្រប់គ្រងខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាល និងកាន់កាប់កំណត់ត្រាមិនចាញ់សោះក្នុងរយៈពេល ១៤ ឆ្នាំក្នុងអាជីពខ្លួន បន្ទាប់ពីយកឈ្នះមិត្តរួមជាតិកីឡាករ Junto Nakatani ដោយពិន្ទុនៅទីក្រុង តូក្យូ កាលពីថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២៦។

Naoya Inoue
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតនេះត្រូវបានគេចាត់ទុកជាការប្រកួតដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រប្រដាល់សកលជប៉ុន ដោយសារនេះ គឺជាការប៉ះគ្នារវាងកំពូលអ្នកប្រដាល់របស់ ជប៉ុន ពីររូប ដែលសុទ្ធតែមានឈ្មោះ និងចំណាត់ថ្នាក់ល្អបំផុតនៅក្នុងកីឡាប្រយុទ្ធពិភពលោក (Pound-for-pound)។

អ្នកប្រដាល់វ័យ ៣៣ ឆ្នាំ Inoue បានគ្រប់គ្រងស្ថានភាពយ៉ាងល្អក្នុងរយៈពេល ១២ ទឹកពេញ។ ទោះបីជានៅចុងការប្រកួត កីឡាករ Nakatani ព្យាយាមដាក់សម្ពាធមកវិញក៏ដោយ ក៏ Inoue នៅតែគ្រប់គ្រងស្ថានភាពបានល្អ តាមរយៈការបម្លាស់ទី និងវាយដោយភាពវៃឆ្លាត។ ចុងក្រោយ Inoue បានទទួលជ័យជម្នះដោយពិន្ទុ និងបន្តការពារខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាលរបស់ខ្លួនបានជោគជ័យ។

Naoya Inoue ប្រកួតទល់នឹង Nakatani

ក្រោយជ័យជម្នះដ៏ធំធេងនេះ Inoue នៅតែបន្តកាន់កាប់កំណត់ត្រាមិនចាញ់សោះក្នុងរយៈពេល ១៤ ឆ្នាំ។ អ្នកប្រដាល់រហស្សនាម Monster វ័យ ៣៣ ឆ្នាំ បានប្រកួតអាជីពតាំងពីឆ្នាំ ២០១២ មកចំនួន ៣៣ ប្រកួត ក្នុងនោះឈ្នះទាំង ៣៣ លើក ហើយបានផ្តួលឱ្យដៃគូសន្លប់ចំនួន ២៧ លើក៕

Naoya Inoue

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម