កីឡា
ស្តេចប្រដាល់ ហ្វីលីពីន Pacquiao នឹងឡើងសង្វៀនជាថ្មីជួបកីឡាកររុស្ស៊ី Provodnikov
ស្តេចប្រដាល់ហ្វីលីពីន កីឡាករ Manny Pacquiao នឹងឡើងសង្វៀនជាថ្មី ដោយជួបប្រកួតជាមួយអតីតម្ចាស់ខ្សែក្រវាត់ពិភពលោកកីឡាករ Ruslan Provodnikov ក្នុងការប្រកួតលក្ខណៈសម្តែង (exhibition) នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៦ ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។

Pacquiao អាយុ ៤៧ ឆ្នាំ បានបញ្ចប់ការចូលនិវត្តន៍រយៈពេល ៤ ឆ្នាំរបស់ខ្លួន ដោយឡើងប្រកួតឡើងវិញ ជាមួយម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ welterweight កីឡាករ Mario Barrios កាលពីខែ កក្កដា ឆ្នាំ ២០២៥ បានបញ្ចប់ទៅដោយស្មើគ្នា។ ទោះបីជា Pacquiao បានអំពាវនាវឲ្យការប្រកួតនោះធ្វើឡើងវិញម្តងទៀតក៏ដោយ ក៏ម្ចាស់ខ្សែក្រវាត់ពិភពលោក ៨ ខ្សែរូបនេះ បានប្តូរទិសដៅមកចូលរួមការប្រកួតលក្ខណៈពិព័រណ៌ជំនួសវិញ។

មុនការប្រកួតទល់នឹងអ្នកប្រដាល់ រស្ស៊ី វ័យ ៤២ ឆ្នាំ ដែលធ្លាប់ប្រកាសចូលនិវត្តន៍រួចម្តងដែរកាលពីឆ្នាំ ២០១៦ កីឡាករ Pacquiao បាននិយាយដូច្នេះ ថា៖ «ការគាំទ្រពីប្រទេសរបស់ខ្ញុំ និងអ្នកគាំទ្ររបស់ខ្ញុំនៅជុំវិញពិភពលោក វាបានជួយបន្តជម្រុញនូវឆន្ទៈរបស់ខ្ញុំ។ ខ្ញុំកំពុងត្រឡប់មកវិញ ដើម្បីផ្តល់ឱ្យពួកគេនូវការវ៉ៃដ៏អស្ចារ្យ។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ការត្រឡប់ទៅ Las Vegas ជាថ្មី ពិតជាមានអត្ថន័យធំធេងណាស់សម្រាប់ខ្ញុំ»។
គួរបញ្ជាក់ជាថ្មី ថា ការប្រកួតរវាងអ្នកប្រដាល់ជើងចាស់ទាំង ២ នឹងធ្វើឡើងនៅទីក្រុង Las Vegas នាថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៦ ដោយការប្រកួតធ្វើឡើងលក្ខណៈពិព័រណ៍ ប្រកួតចំនួន ១០ ទឹក៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ BBC
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


