កីឡា
កំពូលអ្នកប្រដាល់ជប៉ុន Naoya Inoue កំពុងកាន់កំណត់ត្រា មិនចាញ់សោះរយៈពេល ១៣ ឆ្នាំ
នៅក្នុងប្រទេស ជប៉ុន ក្រៅពីសម្បូរធនធានកីឡាករ ឃីគបុកស៊ីង ពួកគេក៏ល្បីខ្លាំងផងដែរ អំពីកីឡាករសកលឆ្នើមៗលំដាប់ពិភពលោក។ ជាក់ស្តែង ពួកគេមានកីឡាករប្រដាល់សកលដ៏ល្បីម្នាក់ គឺកីឡាករ Naoya Inoue ដែលកំពុងកាន់កំណត់ត្រាប្រកួតរយៈពេល ១៣ ឆ្នាំចុងក្រោយមិនចាញ់សោះ។

កីឡាករ Naoya ដែលកើតនៅថ្ងៃ១០ មេសា ឆ្នាំ១៩៩៣ ជាអ្នកប្រដាល់សកលអាជីព បានចាប់ផ្តើមប្រកួតប្រដាល់សកលស្ម័គ្រចិត្តពីឆ្នាំ២០១០ ដល់២០១២ ដែលធ្លាប់ប្រកួតក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើនមានដូចជា ជើងឯកយុវជនអាស៊ី ជើងឯកយុវជនពិភពលោក ជើងឯកពិភពលោក AIBA និងជម្រុះតំបន់អាស៊ីដើម្បីព្រឹត្តិការណ៍កីឡាអូឡាំពិក។ នៅចុងឆ្នាំ២០១២ រូបគេបានចាប់ផ្តើមប្រកួតប្រដាល់សកលអាជីព ហើយប្រកួតដំបូងរូបគេបានផ្តួលកីឡាករ Crison Omayao ឲ្យសន្លប់ក្នុងទឹកទី៤។
គិតតាំងពីឆ្នាំ២០១២ ដល់ខែ តុលា ឆ្នាំ២០២៥ ជើងខ្លាំង Inoue បានប្រឡូកអាជីពប្រដាល់រយៈពេល ១៣ ឆ្នាំហើយ ដោយឡើងសង្វៀន ៣១ លើក ក្នុងនោះជាលទ្ធផលឈ្នះទាំង ៣១ លើក និងផ្ដួលដៃគូឱ្យបោះបង់ការប្រកួតចំនួន ២៧ លើក។

ឆ្លងកាត់រយៈពេល ១៣ ឆ្នាំ អ្នកប្រដាល់ ជប៉ុន វ័យ ៣២ ឆ្នាំ ប្រមូលបានខ្សែក្រវាត់លំដាប់ពិភពលោកចំនួន ១២ ខ្សែ រួមមានខ្សែក្រវាត់ WBA (Unified) bantamweight, WBA (Regular) bantamweight, WBO super bantamweight, IBF super bantamweight, WBC super bantamweight, WBA (Super) super bantamweight, WBO bantamweight, IBF bantamweight, WBC bantamweight, WBA (Super) bantamweight, WBO junior bantamweight និងខ្សែក្រវាត់ WBC light flyweight។
ទន្ទឹមនឹងសមត្ថភាពដ៏ល្អបែបនេះ កាលពីឆ្នាំ២០២៣ កំពូលអ្នកប្រដាល់អាស៊ី Manny Pacquiao ធ្លាប់បានលើកសរសើរយ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យរបស់ Inoue។ វីរបុរសហ្វីលីពីនបានសរសើរថា ៖«Inoue មានល្បឿនដ៏អស្ចារ្យ និងកណ្តាប់ដៃមានកម្លាំងខ្លាំង។ គាត់ជាកីឡាករប្រដាល់ដ៏ពិសេសម្នាក់»។
Inoue មានរហស្សនាមមួយទៀត ត្រូវបានគេហៅថា “Monster” នោះគឺដោយសារតែអំណាចកណ្តាប់ដៃដ៏ពិសេសរបស់គាត់ ដែលមានភាគរយក្នុងការផ្តួលដៃគូរហូតដល់ទៅ ៨៨.៨៨%។ តាមរយៈភាពអំណោយផល ក៏ដូចជាចំណុចពិសេសត្រង់កណ្តាប់ដៃបែបនេះ បានធ្វើឱ្យ Inoue មិនដែលចាញ់សោះចាប់តាំងពីចាប់អាជីពជាកីឡាករប្រដាល់សកល ហើយខ្សែក្រវាត់របស់គេនៅតែមិនទាន់បាត់បង់មួយខ្សែណា ទោះបីជាមានកីឡាករជាច្រើនចូលមកដណ្តើមក៏ដោយ៕

ប្រែសម្រួល៖ សេម កុសល
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៤០ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


