កីឡា
កំពូលអ្នកប្រដាល់ជប៉ុន Inoue វ៉ា Floyd ក្លាយជាកីឡាករឈ្នះការប្រកួតពិភពលោកជាប់ៗគ្នាច្រើនបំផុត
កំពូលអ្នកប្រដាល់សកលជប៉ុន Naoya Inoue បានវ៉ាដាច់កំណត់ត្រាអ្នកប្រដាល់ អាមេរិក Floyd Mayweather និងលោក Joe Louis ក្លាយជាកីឡាករឈ្នះការប្រកួត លក្ខណៈប្រជែងខ្សែក្រវាត់ពិភពលោកជាប់ៗគ្នាច្រើនជាងគេបំផុតក្នុងពិភពលោក បន្ទាប់ពីថ្មីៗនេះកីឡាករបានយកឈ្នះលើកីឡាករ David Picasso។

Naoya Inoue នៅតែបន្តកំណត់ត្រាមិនចាញ់សោះក្នុងអាជីពរបស់ខ្លួន ដោយកាលពីថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥ រូបគេបានឈ្នះពិន្ទុកីឡាករ ម៉ិកស៉ិក David Picasso ក្នុងការប្រកួតការពារខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាល (Super-Bantamweight) នៅប្រទេស អារ៉ាប៉ីសាអ៊ូឌីត។
ក្រោយជ័យជម្នះនេះ បានធ្វើឱ្យអ្នកប្រដាល់សកល ជប៉ុន វ័យ ៣២ ឆ្នាំក្លាយជាកីឡាករ ដែលឈ្នះការប្រកួត លក្ខណៈប្រជែងខ្សែក្រវាត់ពិភពលោកជាប់ៗគ្នាច្រើនបំផុតក្នុងលោក ពោលគឺចំនួន ២៧ ដង។ បច្ចុប្បន្ន Inoue បានរុញ Floyd និងលោក Joe Louis ឱ្យធ្លាក់មកចំណាត់ថ្នាក់លេខ ២ វិញ ដោយអ្នកទាំង ២ មានកំណត់ត្រាឈ្នះ ២៦ ដងជាប់ៗគ្នាដូចគ្នា។

គួរឱ្យដឹងថា Inoue បានប្រឡូកអាជីពប្រដាល់រយៈពេល ១៣ ឆ្នាំហើយ ពោលតាំងពីឆ្នាំ ២០១២ មក គឺប្រកួតមិនដែលចាញ់ទាល់តែសោះ។ កីឡាករឡើងសង្វៀនប្រកួតសរុបចំនួន ៣២ លើក ក្នុងនោះជាលទ្ធផលឈ្នះទាំង ៣២ លើក និងផ្ដួលដៃគូឱ្យបោះបង់ការប្រកួតចំនួន ២៧ លើក។
បច្ចុប្បន្នកីឡាកររហស្សនាម “Monster” កំពុងគ្រងខ្សែក្រវាត់ ១២ ខ្សែរួមមាន WBA (Unified) bantamweight, WBA (Regular) bantamweight, WBO super bantamweight, IBF super bantamweight, WBC super bantamweight, WBA (Super) super bantamweight, WBO bantamweight, IBF bantamweight, WBC bantamweight, WBA (Super) bantamweight, WBO junior bantamweight និងខ្សែក្រវាត់ WBC light flyweight៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


