Connect with us

កីឡា

ស្វាយរៀងខាប់​នារី សប្តាហ៍ទី៣ បញ្ចប់​ដោយ​លទ្ធផល Clean Sheet ទាំង​ ៣ ​គូ

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​​ ស្វាយរៀង​ខាប់​នារី លើក​ទី​២ សប្តាហ៍​ទី​៣ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​​នេះ​បាន​បញ្ចប់​ដោយ​លទ្ធផល Clean Sheet ទាំង​ ៣ គូ​តែ​ម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​គូ​ទី១ ក្រុម​នារី​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ​ ក្រុម​នារី វិទ្យាល័យ​ព្រះ​ពន្លា ដោយ​លទ្ធផល ៤-០ កាល​ពី​ថ្ងៃ ទី​១១ ខែ​មិថុនា ហើយ​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ក្រុមនារី CRS Sport បាន​យក​ឈ្នះ​ក្រុម​នារី 2 Brother ដោយ​លទ្ធផល ១-០ និង​ចុង​ក្រោយ ក្រុម​នារី សសយក ស្រុក​ស្វាយទាប បាន​យក​ឈ្នះ​ ក្រុម​នារី សសយក ស្រុក​កំពង់រោទិ៍ ដោយ​លទ្ធផល ៣-០។

នេះ​ជា​លើក​ដំបូង​ដែល​ ៣ ក្រុម​ទទួល​បាន​ជ័យជម្នះ​​ដោយ​ដៃ​គូ​មិន​អាច​ស៊ុត​ចូល​ទាល់​តែសោះ​ក្នុង​ពាន​រង្វាន់​ស្វាយរៀង​ខាប់​នារី។ រម្លឹក​ដល់​ការ​ប្រកូត កាល​ពី​សប្តាហ៍​ទី​២ ក្រុម​នារី​ស្រុក​រមាស​ហែក ឈ្នះ 2 Brother ១៣-១, ក្រុមនារី វិទ្យាល័យព្រះ​ពន្លា និង ក្រុម​នារីស្រុក​កំពង់រោទិ៍​ ​បាន​មើ​គ្នា ១-១ ហើយ ក្រុម​នារី​ស្រុក​ស្វាយទាប ចាញ់ ក្រុម​នារីព្រះ​ខ័ន​រាជ​ស្វាយរៀង ១-២។

សម្រាប់​លទ្ធផល​សប្តាហ៍​ទី១ ក្រុម​នារី ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ ក្រុម​នារី​ស្រុក​កំពង់រោទិ៍ ៤-១, ក្រុម​នារី​ស្រុក​រមាសហែក បាន​ឈ្នះ​ក្រុម​នារី​ស្រុក​ស្វាយទាប ៣-១ និង ក្រុម​នារី CRS Sport ឈ្នះ ក្រុម​នារី​វិទ្យាល័យព្រះ​ពន្លា ដោយ​លទ្ធផល ២-១៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម