កីឡា
ជើងឯកស្វាយរៀងខាប់នារី លើកទី២ ចាប់ផ្តើមចុងខែឧសភានេះ
គណៈកម្មការរៀបចំការប្រកួតស្វាយរៀងខាប់ នឹងចាប់ផ្តើមដំណើការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ស្វាយរៀងខាប់នារី រដូវកាលទី២ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦ ដោយមានក្រុមចំនួន ៧ ចូលរួមប្រកួត។

យោងតាមកិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតរបស់គណៈកម្មការរៀបចំការប្រកួតស្វាយរៀង ខាប់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៦ បានបង្ហាញថា ពានរង្វាន់បាល់ទាត់ ស្វាយរៀង ខាប់ ផ្នែកនារី លើកទី២ មានក្រុមបាល់ទាត់នារីចំនួន ៧ មកពីទូទាំងខេត្តស្វាយរៀងចូលរួមប្រកួត។
ក្រុមបាល់ទាត់នារីទាំង ៧ រួមមាន១. សសយក ស្រុករមាសហែក, ២. CRS SPORT, ៣. សសយក ស្រុកកំពង់រោទិ៍, ៤. សសយក ស្រុកស្វាយទាប, ៥. ព្រះខ័នរាជស្វាយរៀង, ៦. ធូប្រាឌឺ បាវិត, និង ៧. វិទ្យាល័យព្រះពន្លា។

ការប្រកួតនឹងធ្វើឡើងនៅទីលានវិទ្យាល័យហ៊ុន សែន ស្វាយរំពារ ចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។
កាលពីរដូវកាលទី១ ឆ្នាំ ២០២៤ ក្រុមបាល់ទាត់នារី សសយក ស្រុករំដួល បានគ្រងជើងឯកស្វាយរៀងខាប់ បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទាត់នារី សសយក ស្រុកស្វាយទាប ដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ៦-៥ បន្ទាប់ពីស្មើគ្នា ២-២។

គណៈកម្មការរៀបចំការប្រកួតស្វាយរៀងខាប់ បាននិងកំពុងរៀបចំកម្មវិធីបាល់ទាត់ជាច្រើននៅក្នុងខេត្តស្វាយរៀង ដើម្បីផ្តល់ឱកាសឲ្យយុវជន យុវនារីបង្ហាញសមត្ថភាព និងចាប់យកក្តីស្រមៃក្លាយជាកីឡាករ កីឡាការិនីអាជីពនាពេលអនាគត។ កម្មវិធីប្រកួតជាច្រើនមានដូចជា ស្វាយរៀងខាប់ ស្វាយរៀងខាប់អាយុ១៣ឆ្នាំ ស្វាយរៀងខាប់អាយុ១៥ឆ្នាំ ស្វាយរៀងខាប់អាយុ១៨ឆ្នាំ ស្វាយរៀងខាប់ស៊ុបភើខាប់ និងស្វាយរៀងខាប់ផ្នែកនារី៕




អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


